ព័ត៌មានអន្តរជាតិ
យន្តហោះគ្មានមនុស្សបើករុស្ស៊ី kamikaze ‘Lancet’ វាយប្រហារកម្ទេច យន្តហោះចម្បាំងអ៊ុយក្រែន MiG-29
បរទេស៖ ប្រភពជិតស្និទ្ធនឹងក្រុមហ៊ុនផលិតបានបង្ហើបឱ្យដឹងថា ប្រទេសរុស្ស៊ីបានធ្វើឱ្យប្រសើរឡើងនូវយន្តហោះគ្មានមនុស្សបើក kamikaze ‘Lancet’ របស់ខ្លួនដើម្បីទៅដល់គោលដៅដែលមានចម្ងាយជាង ៨០ គីឡូម៉ែត្រ។ វីដេអូដែលបានចែករំលែកកាលពីសប្តាហ៍មុនបញ្ជាក់ពីការធ្វើឱ្យប្រសើរឡើងនេះ ជាមួយនឹងកាមេរ៉ានៅលើផ្នែកខាងមុខរបស់យន្តហោះគ្មានមនុស្សបើក Lancet ចាប់យកពេលដែលយន្តហោះអ៊ុយក្រែន MiG-29 ត្រូវបានបំផ្លាញ ខណៈដែលយន្តហោះចម្បាំងនេះ ទុកនៅមូលដ្ឋានអាកាសមួយ។ នេះបើតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត...