បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយជាតិកាលពីថ្ងៃអង្គារម្សិលមិញនេះ បានរាយការណ៍ថា ឧស្សាហកម្មការពារជាតិអ៊ីរ៉ង់ បានដាក់តាំងបង្ហាញនូវយន្តហោះគ្មានមនុស្សបើកទំនើបចុងក្រោយបង្អស់របស់ប្រទេស ដែលជាផលិតក្នុងស្រុកនិងត្រូវបានស្គាល់ឈ្មោះថា Mojaher-10 ។ យោងតាមការចេញផ្សាយរបស់ RT យន្តហោះ Mohajer-10 អាចហោះហើរបាននៅក្នុងប្រតិបត្តិការតាមអាកាសដល់ទៅ២៤ម៉ោងនិងក្នុងរយៈកំពស់៧គីឡូម៉ែត្រ និងមានទំងន់ផ្ទុកសរុបដល់ទៅ៣០០គីឡូក្រាមពោលគឺជាច្រើនជាង៣ដង នៃម៉ូដេលមុន Mohaer-6។ កន្លងមកវាក៏ធ្លាប់បានបង្ហាញខ្លួនសាកល្បងក្នុងការប្រើប្រាស់ប្រភេទមីស៊ីល និងឧបករណ៍ជាច្រើនដែលវាអាចផ្ទុកបានផងដែរដោយក្នុងនោះ យោងតាមវីដេអូចុងក្រោយបានបង្ហាញថា មីស៊ីលរហូតដល់៣គ្រាប់អាចដាក់នៅក្រោមស្លាបនីមួយៗរបស់វាបាន។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បាននិយាយថា...
រដ្ឋបាលរបស់លោក Biden បានឱ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងរៀបចំបញ្ជូនយន្តហោះដ្រូន រាប់រយគ្រឿង ទៅកាន់រុស្សី រួមទាំងអាវុធយោធា មួយចំនួនទៀត ខណៈក្រុងមូស្គូ នៅតែបន្តវាយប្រហារ ភាគខាងកើតប្រទេសអ៊ុយក្រែន ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន USA Today នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២ ។...
ព្រោះតែសីតុណ្ហភាពក្ដៅខ្លាំង រហូតដល់ទៅ ៤៨អង្សារសេ នៅអារ៉ាប់រួម ពិសេសគឺនៅ ឌូបៃ បានចាប់ផ្តើមគម្រោងមួយ ដើម្បីទប់ទល់នឹងសីតុណ្ហភាពឡើងខ្ពស់ ដោយបង្កើតភ្លៀងដោយឯកឯង។ អ្នកវិទ្យាសាស្ត្រ បង្កើតគម្រោងផលិតភ្លៀងដោយប្រើបច្ចេកទេស Cloud Seeding មានន័យថាបណ្ដុះពពក ដោយប្រើយន្តហោះដ្រូន ហោះទៅកាន់បរិយាកាស ដើម្បីបញ្ចេញបន្ទុកអគ្គិសនីទៅកាន់ពពក ដើម្បីបង្កឱ្យមេឃភ្លៀងឆាប់ភ្លៀង។ គម្រោងមួយនេះ ប្រទេសអារ៉ាប់រួម បានចំណាយទឹកប្រាក់អស់ប្រមាណ ១៥លានដុល្លារ ដោយសារបច្ចេកវិទ្យា Cloud...
បរទេស៖យន្តហោះដ្រូនមួយគ្រឿង កាលពីថ្ងៃចន្ទម្សិលមិញត្រូវបាន គេបាញ់ទំលាក់ក្បែរទៅនឹងស្ថានទូតអាមេរិកប្រចាំក្នុងទីក្រុង បាដាដប៉ុន្តែមិនមានបណ្តាឲ្យគ្រោះថ្នាក់ ដល់អ្នកណាម្នាក់ឡើយ។ យោងតាមការបញ្ជាក់របស់មន្ត្រីសន្តិសុខ២រូប របស់អ៊ីរ៉ាក់បានបញ្ជាក់ថា យន្តហោះដ្រូនទាំងនោះត្រូវបានបាញ់ទំលាក់ នៅមុនពេល ដែលវាអាចហោះមកក្បែរទីតាំង អគាររបស់ទូត។ មកដល់ពេលនេះនៅមិនទាន់មានប្រភពព័ត៌មាន ណាអាចបញ្ជាក់បានទេថា ក្រុមអ្នកជាអ្នករៀបចំផែនការពីក្រោយនេះ នៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី
អង់គ្លេស ៖ ក្រុមហ៊ុន Royal Mail នឹងសាកល្បងប្រើប្រាស់ដ្រូន ដើម្បីបញ្ជូនឧបករណ៍សុខភាព និង ឧបករណ៍សុវត្ថិភាព ឧបករណ៍សម្រាប់ធ្វើតេស្តិ៍ មេរោគ COVID-19 និងរបស់ផ្សេងទៀតទៅកោះ Isle of Scilly ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរលើផ្ទៃទឹក យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ ក្រុមហ៊ុននេះបាននិយាយថា វាជាលើកដំបូងហើយ...