ព័ត៌មានអន្តរជាតិ
យន្តហោះ JAL បុកជាមួយយន្តហោះឆ្មាំឆ្នេរសមុទ្រ នៅអាកាសយានដ្ឋានតូក្យូ បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់
តូក្យូ៖ យន្តហោះដឹកអ្នកដំណើររបស់ Japan Airlines Co. បានបុកជាមួយយន្តហោះឆ្មាំសមុទ្រជប៉ុននៅអាកាសយានដ្ឋានហាណេដា ទីក្រុងតូក្យូកាលពីថ្ងៃអង្គារ ដែលបណ្តាលឲ្យយន្តហោះទាំងពីរផ្ទុះឆេះ និងសម្លាប់សមាជិកឆ្មាំឆ្នេរសមុទ្រ ៥នាក់ ខណៈដែលអ្នកដំណើរ ៣៧៩ នាក់នៅលើជើងហោះហើរពាណិជ្ជកម្មបានរត់គេចខ្លួនដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។ មូលហេតុនៃឧបទ្ទវហេតុ ដែលបានកើតឡើងនៅលើផ្លូវរត់នៃអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ប្រទេសបន្ទាប់ពីយន្តហោះ JAL បានចុះចតនៅមិនទាន់ដឹងនៅឡើយទេ ខណៈដែលកំណត់ត្រាទំនាក់ទំនងផ្លូវអាកាសមិនត្រូវបានបង្ហាញឱ្យដឹង។ ប្រភពពីក្រុមហ៊ុន JAL បានឲ្យដឹងថា យន្តហោះរបស់ខ្លួន...