ព័ត៌មានអន្តរជាតិ
អាមេរិក បញ្ជាឲ្យអ្នកការទូតរុស្ស៊ី ២៤រូប ចាកចេញពីប្រទេស
វ៉ាស៊ីនតោន៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យអ្នកការទូតរុស្ស៊ី ២៤ នាក់ចាកចេញពីប្រទេសនេះត្រឹមថ្ងៃទី០៣ ខែកញ្ញា ដោយសារផុតកំណត់ទិដ្ឋាការ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Anatoly Antonov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន The National Interest ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនថា យើងបានទទួលបញ្ជីអ្នកការទូតចំនួន ២៤ នាក់ដែលត្រូវបានគេរំពឹងថា...