បរទេស៖ សហរដ្ឋអាមេរិកបាននិយាយថា ចិនកំពុងពិចារណាផ្តល់ជំនួយផ្នែកយោធាសម្រាប់សង្គ្រាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន។ ទីក្រុងប៉េកាំងបានច្រានចោលការអះអាងនេះភ្លាមៗក្នុងសប្តាហ៍នេះ ប៉ុន្តែអ្នកជំនាញនិយាយថា វាអាចមានគុណសម្បត្តិមួយចំនួន ហើយប្រសិនបើប្រទេសចិនបានផ្តល់ការគាំទ្រ នោះអាចជា “អ្នកផ្លាស់ប្តូរហ្គេម” នៅក្នុងជម្លោះដែលមានអាយុមួយឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន The Economic Times ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ខាងក្រោមនេះគឺជាចម្ងល់សំខាន់ៗមួយចំនួនអំពីការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោន និងផលប៉ះពាល់នៃការផ្តល់ជំនួយយោធារបស់ចិនទៅឱ្យរុស្ស៊ី។ តើមានអ្វីនៅពីក្រោយការអះអាងរបស់អាមេរិក? ចាប់តាំងពីរថក្រោះរុស្ស៊ីបានរំកិលឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ុយក្រែន...
ប្រទេសទាំង២២ខាងក្រោមនេះ ដែលភាគច្រើនជាប្រទេសកោះ គឺមិនមានយោធាផ្ទាល់ខ្លួនដើម្បីការពារទឹកដីខ្លួននោះទេ ប៉ុន្តែប្រទេសខ្លះ មានប៉ូលិសដែលប្រើសម្រាប់ការពារសន្តិសុខផ្ទៃក្នុងផង និងសម្រាប់ការពារជាតិផង និងប្រទេសខ្លះទៀតគឺ មានប្រទេសខាងក្រៅជាអ្នកជួយការពារ។ ១. អង់ដូរ៉ា (Andorra): ប្រទេសនេះស្ថិតនៅចន្លោះបារាំង និងអេស្ប៉ាញ ហើយអ្នកជួយការពារប្រទេសនេះ ក៏ជាការទទួលខុសត្រូវរបស់បារាំង និងអេស្ប៉ាញដែរ។ ២. កោះខុក (Cook Islands): ស្ថិតក្នុងមហាសមុទ្រខាងត្បូង ដែលមានណូវេលហ្សេឡង់...
បរទេស៖ ប្រទេសតួកគីកាលពីថ្ងៃម្សិលមិញនេះ បានប្រកាសហើយថានឹងមិនចូលរួមក្នុងសមយុទ្ធយោធា មួយដែលរៀបចំដោយអង្គការណាតូ ឡើយដោយសារតែភាពតានតឹងជាមួយនឹង ប្រទេសក្រិកដែលជាអ្នកជិតខាង។ រដ្ឋាភិបាលក្រុងអង់ការ៉ាធ្លាប់បានដាក់ផែនការរួច ទៅហើយក្នុងការបញ្ជូនយន្តហោះចម្បាំងប្រភេទ F-16 ជាច្រើនគ្រឿងដើម្បីចូលរួមក្នុង សមយុទ្ធយោធាដែលមានឈ្មោះថា Tiger Meet ដែលត្រៀមធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាសក្រិក Araxos Air នៅភាគខាង លិចនៃប្រទេសក្រិកចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២២ខែឧសភា។ យោងតាមការចេញផ្សាយដោយ rt.com បានឲ្យដឹងថាការសម្រេចចិត្តរបស់តួកគី បានធ្វើឡើងក្រោយពេលដែលខ្លួនបានពិចារណាថាពាក្យ...
ម៉ុស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដែលគ្រាន់តែធ្វើឱ្យជម្លោះផ្ទៃក្នុងកាន់តែកើនឡើងក្នុងប្រទេសប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរបស់ក្រសួងលោកស្រី Maria Zakharova បានលើកឡើងថា “បណ្តាប្រទេសណាតូ កំពុងបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បណ្តុះបណ្តាលបុគ្គលិកយោធារបស់ខ្លួន ហើយមិនធ្វើបែបនេះក្នុងគោលបំណងរក្សាស្ថិរភាព និងសន្តិសុខនោះទេ ប៉ុន្តែគ្រាន់តែបន្ថែមប្រេងទៅក្នុងភ្លើងតែប៉ុណ្ណោះ” ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោកស្រីបានសម្តែងការព្រួយបារម្ភថា សកម្មភាពទាំងនេះអាចជំរុញប្រទេសអ៊ុយក្រែនចូលទៅក្នុងសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំ។ យោងតាមការលើកឡើងរបស់លោកស្រីបានឲ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃពុធនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់ចក្រភពអង់គ្លេស នឹងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការចាកចេញ ពីប្រទេសកាណាដាបន្ទាប់ពី មានវត្តមាននៅទីនេះ អស់រយៈពេលជាង៥០ឆ្នាំមកហើយ និងត្រូវផ្លាស់ប្តូរមូលដ្ឋានហ្វឹកហាត់ ដ៏ធំរបស់ខ្លួនមួយនេះ ទៅកាន់តំបន់មជ្ឈឹមបូព៍ាជំនួសវិញ។ មូលដ្ឋានយោធា Batus ដែលស្ថិតនៅក្នុងទីក្រុង Albereta ភាគខាងលិចនៃប្រទេសកាណាដា ត្រូវបានគេស្គាល់ថាជាតំបន់មូលដ្ឋានទ័ព ដែលប្រតិបត្តិការតាំងតែពីឆ្នាំ១៩៧២ មកម្ល៉េះហើយ បានបន្តហ្វឹកហាត់...
បរទេស៖ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានបន្សល់ទុកអង្គភាពយោធាមួយចំនួន នៅជិតព្រំដែនប្រទេសអ៊ុយក្រែន បន្ទាប់ពីពីធ្វើសមយុទ្ធយោធា និងមានកងទ័ពរុស្ស៊ីជាច្រើន នៅក្នុងតំបន់ សរុបចំនួន៩០.០០០នាក់ នេះបើតាមការនិយាយប្រាប់ ឲ្យដឹងពីប្រទេសអ៊ុយក្រែន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិ នៃប្រទេសអ៊ុយក្រែន...
បរទេស ៖ ទិន្នន័យដែលចេញ ដោយអង្គការស្រាវជ្រាវ មានមូលដ្ឋាន នៅក្នុងប្រទេសស្វីស កាលពីថ្ងៃចន្ទ បានបង្ហាញថា ការចំណាយលើយោធា ទូទាំងពិភពលោកសរុប បានកើនឡើងចំនួន២,៦ភាគរយ នៅក្នុងឆ្នាំ២០២០ គឺជិតស្មើនឹង ២សែនកោដិដុល្លារ ។ ការសិក្សាប្រចាំឆ្នាំធ្វើឡើង ដោយវិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm បានបញ្ជាក់ពីចំនួន ទឹកប្រាក់សរុប១,៩៨១សែនកោដិ បើទោះជាផលិតផលជាតិ...