ព័ត៌មានអន្តរជាតិ
យោធាកូរ៉េខាងត្បូង រងការផ្ទុះឆ្លងជម្ងឺ កូវីដ១៩ នៅលើនាវាចម្បាំងប្រឆាំងចោរ សមុទ្រក្បែរតំបន់អាហ្វ្រិក
បរទេស៖យោធារបស់ប្រទេសកូរ៉េខាងត្បូង នាពេលបច្ចុប្បន្ននេះ បានរងការឆ្លងជម្ងឺកូវីដ១៩ជាចង្កោមដ៏ធំបំផុត ដោយមានបុគ្គលិកយោធាជាង៨០ភាគរយនៅលើនាវាពិឃាតិ ដែលកំពុងបំពេញប្រតិបត្តិការប្រឆាំងពួកចោរសមុទ្រនៅតំបន់ឈូងសមុទ្រ Aden តេស្តឃើញវិជ្ជមាន។ ការផ្ទុះឆ្លងនេះ បានកើតមានស្របពេលដែលកូរ៉េខាងត្បូងធ្វើការប្រយុទ្ធប្រឆាំងនឹងការករណីឆ្លងជម្ងឺកូវីដ១៩ដ៏អាក្រក់នៅក្នុងស្រុក ដោយមានករណីឆ្លងថ្មីចំនួន១.២៥២ករណីកាលពីថ្ងៃអាទិត្យ ហើយទន្ទឹមគ្នានោះ ករណីឆ្លងចំនួន២៤៧ករណី មិនមានជាប់ពាក់ព័ន្ធដោយត្រង់នឹងការឆ្លងថ្មីនៅក្នុងប្រទេសនោះទេ ដោយនាវាពិឃាតនោះ បានចាកចេញពីកូរ៉េខាងត្បូង ដើម្បីចាប់ផ្តើមបេសកកម្មរបស់ខ្លួន នៅក្នុងខែកុម្ភៈ។ អគ្គសេនាធិការនៃប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា មានត្រឹមតែ៥០នាក់ក្នុងចំណោមបុគ្គលិកយោធា៣០១នាក់ប៉ុណ្ណោះ ដែលតេស្តឃើញអវិជ្ជមាន...