ព័ត៌មានអន្តរជាតិ
ការបង្កើនយោធារបស់អាមេរិក នៅមជ្ឈិមបូព៌ា ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់
តេអេរ៉ង់៖ សហរដ្ឋអាមេរិក បាននិងកំពុងកសាងវត្តមានយោធារបស់ខ្លួននាពេលថ្មីៗនេះនៅមជ្ឈិមបូព៌ា ជាពិសេសឈូងសមុទ្រ ក្រោមលេសថា ការពារកប៉ាល់ពី “ការយាយី” របស់អ៊ីរ៉ង់ ប៉ុន្តែអ្នកវិភាគបានព្រមានថា ទង្វើរបស់អាមេរិក នឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខក្នុងតំបន់។ កាលពីដើមខែនេះ លេខាធិការព័ត៌មានមន្ទីរបញ្ចកោណលោក Pat Ryder បានឲ្យដឹងថា ក្រុម Bataan Amphibious Ready របស់កងទ័ពជើងទឹកអាមេរិក និងអង្គភាពបេសកកម្មដែនសមុទ្រទី២៦...