ព័ត៌មានអន្តរជាតិ
ការចំណាយលើ វិស័យយោធា របស់ពិភពលោក ឡើងដល់កម្រិតខ្ពស់បំផុត រហូតដល់ ២,២៤ ទ្រីលានដុល្លារ
បរទេស ៖ ការចំណាយលើវិស័យយោធា ពិភពលោក បានឡើងដល់កម្រិតខ្ពស់បំផុតគឺ ២,២៤ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ខណៈដែលការលុកលុយ របស់រុស្ស៊ីលើអ៊ុយក្រែន បានជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំង នៃការចំណាយយោធានៅទូទាំងទ្វីបអឺរ៉ុប នេះបើយោងតាមក្រុមអ្នក គិតផ្នែកការពារជាតិឈានមុខគេ ។ វិទ្យាស្ថានស្រាវជ្រាវ សន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឲ្យដឹងនៅថ្ងៃចន្ទនេះ ក្នុងរបាយការណ៍ ប្រចាំឆ្នាំរបស់ខ្លួន ស្តីពីការចំណាយលើ...