ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសជប៉ុន ធ្វើទស្សនកិច្ច នៅអ៊ុយក្រែន សន្យាផ្តល់ជំនួយ ៣៧លានដុល្លារ តាមរយៈអង្គការណាតូ
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានធ្វើទស្សនកិច្ចដោយមិនប្រកាសនៅអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ដោយសន្យាផ្តល់វិភាគទានចំនួន ៣៧ លានដុល្លារដល់មូលនិធិណាតូ ដើម្បីផ្តល់ជំនួយបន្ថែម សម្រាប់ការការពារប្រទេសអឺរ៉ុបខាងកើតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ដែលកំពុងបន្ត។ លោកស្រី Kamikawa ដែលមកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ជាលើកដំបូងចាប់តាំងពីបានចូលកាន់តួនាទីក្នុងខែកញ្ញា បាននិយាយថា ប្រទេសជប៉ុន នឹងផ្តល់ប្រព័ន្ធរាវរកយន្តហោះគ្មានមនុស្សបើក និងជំនួយផ្សេងទៀតតាមរយៈការផ្តល់មូលនិធិចុងក្រោយបំផុតក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងគៀវ ជាមួយសមភាគីអ៊ុយក្រែន លោក Dmytro...