ព័ត៌មានអន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិ ៣ប្រទេស បើកកិច្ចពិភាក្សានៅទីក្រុងអ៊ីស្ដង់ប៊ុល ជុំវិញវិបត្ដិនៅអ៊ុយក្រែន
អ៊ីស្ដង់ប៊ុល ៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសតួកគី អ៊ីតាលី និងអង់គ្លេស កាលពីថ្ងៃសុក្របានបើកកិច្ចប្រជុំមួយជុំវិញ វិបត្តិអ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសតួកគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ក្រសួងការពារជាតិតួកគី បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីនឹងផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងរវាងប្រទេស របស់ពួកគេក្នុង វិស័យការពារជាតិ និងសន្តិសុខ និងបញ្ហាក្នុងតំបន់។...