ព័ត៌មានអន្តរជាតិ
រដ្ឋអាជ្ញាអ៊ុយក្រែន កត់ត្រាឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីចំនួន ៧៧០០០ករណី និងស្វែងរកចំណាត់ការពី G-7
គៀវ៖ រដ្ឋអាជ្ញាកំពូលរបស់ប្រទេសនេះបាននិយាយថា អ៊ុយក្រែន បានចុះបញ្ជីឧក្រិដ្ឋកម្មសង្គ្រាមចំនួន ៧៧០០០ករណីដោយប្រទេសរុស្ស៊ី ចាប់តាំងពីវាឈ្លានពានក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយបានអំពាវនាវឱ្យប្រទេសជប៉ុន ប្រើប្រាស់តួនាទីរបស់ខ្លួនជាប្រធាននៃកិច្ចប្រជុំកំពូល នៃក្រុមទាំងប្រាំពីរនៅឆ្នាំនេះដើម្បីធ្វើ “ជំហានសំខាន់ៗ” ឆ្ពោះទៅរកការធ្វើឱ្យរុស្ស៊ីទទួលខុសត្រូវ។ ថ្លែងនៅក្នុងបទសម្ភាសន៍ថ្មីៗ នេះជាមួយសារព័ត៌មានក្យូដូ អគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន លោក Andriy Kostin បានឲ្យដឹងថា គោលបំណងរបស់លោកគឺ “ផ្តល់យុត្តិធម៌” ដល់ប្រជាជនអ៊ុយក្រែន...