ព្រឹត្តិការណ៍
តើវិស័យអ្វីខ្លះ ស្ថិតក្នុងផែនការ កម្ចីឥណទានរបស់រដ្ឋាភិបាលកម្ពុជា ពីដៃគូអភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០២២
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញផែនការអាទិភាព ដោយស្នើសុំកញ្ចប់ឥណទាន ពីដៃគូអភិវឌ្ឍន៍ចំនួន ១៦០០លាន SDR សម្រាប់ជម្រុញកំនើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ២០២២ខាងមុខ។ យោងតាមឯកសាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបង្ហាញកាលពី ពេលថ្មីៗនេះបានឲ្យដឹងថា កញ្ចប់ថវិកាទាំងនេះ រដ្ឋាភិបាលបានកំណត់យកទៅប្រើប្រាស់ ក្នុងវិស័យអាទិភាពមានដូចជា ១/វិស័យថាមពលចំនួន៩គម្រោងគំរោងទាំងនោះរួមមាន -គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ជំហានទី១ -គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនីជំហានទី២ -គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនី ជនបទជំហានទី៨ -គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន...