បច្ចេកវិទ្យា
រថក្រោះដំបូងគេបង្អស់ក្នុងពិភពលោក ត្រូវផលិតដោយអង់គ្លេសដោយកុហកថា យកប្រើដើម្បីដឹកទឹក
រថក្រោះទីមួយក្នុងពិភពលោក មានឈ្មោះថា «Little Willie» ត្រូវបានបញ្ចេញនៅខែកញ្ញា ឆ្នាំ១៩១៥ ក្នុងអំឡុងសង្គ្រាមលោកលើកទី១។ គំនិតនៃការផលិតរថក្រោះនេះ គឺនៅក្នុងឆ្នាំ១៩១៤ នៅពេលដែលឧត្តមសេនីយ៍អង់គ្លេសលោក Ernest Swinton និងលេខាធិការទទួលបន្ទុកគណៈកម្មាធិការការពារជាតិអង់គ្លេស លោក William Hankey បានគិតថា គួរតែមានការផលិតនូវយានយន្តបំពាក់អាវុធមួយដែលកង់របស់វាព័ទ្ធជុំវិញដោយដែក ក្នុងការទម្លុះខ្សែការពាររបស់សត្រូវ និងអាចធ្វើដំណើរឆ្លងកាត់តំបន់ភូមិសាស្រ្តដែលពិបាកៗខ្លាំង។ គំនិតរបស់អ្នកទាំងពីរខាងលើ ត្រូវបានរដ្ឋមន្រ្តីទ័ពជើងទឹកអង់គ្លេស...