សិល្បៈ និង កម្សាន្ត
មន្ទីរវប្បធម៌ខេត្តក្រចេះ អភិរក្សសំណង់ឈើបុរាណកម្រ ៣ កន្លែង ក្លាយជាគោលដៅទេសចរណ៍ថ្មី
ក្រចេះ៖ សំណង់ឈើបុរាណដ៏ស្រស់ស្អាត និងកម្ររកបានចំនួន ៣ កន្លែង ដែលមានអាយុកាលរាប់សិបទៅរាប់រយឆ្នាំ កំពុងត្រូវបានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ យកចិត្តទុកដាក់អភិរក្ស និងថែទាំយ៉ាងយកចិត្តទុកដាក់ ក្នុងគោលបំណងរក្សាកេរដំណែលដូនតា និងជំរុញវិស័យទេសចរណ៍វប្បធម៌នៅក្នុងខេត្ត។ សំណង់បុរាណទាំងនោះរួមមាន៖ ព្រះវិហារវត្តរកាកណ្ដាល ផ្ទះសសរ ១០០ និងផ្ទះបុរាណមួយខ្នងទៀត ដែលជាអតីតកុដិព្រះសង្ឃ ស្ថិតនៅក្នុងបរិវេណអតីតវត្តរកាកណ្ដាល ក្នុងភូមិរកាកណ្ដាលទី១ សង្កាត់កណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។ តាមការបញ្ជាក់ពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក្រចេះ...