សិល្បៈ និង កម្សាន្ត
ប្រវត្តិ ព្រះបាទកៅណ្ឌិន្យទី១ ឬ ហ៊ុន ទៀន ជាស្តេចនៃអាណាចក្រភ្នំ និងជាអ្នកកសាង រាជវង្សខ្មែរដំបូងបង្អស់
ទឹកដីនៅតាមដងទន្លេមេគង្គភាគខាងក្រោម ហើយនិងក្នុងដែនដីសណ្ដនៃទន្លេនេះ បានត្រូវខ្មែរមួយក្រុមដែលមានជំនឿទៅលើសត្វនាគ ឬដែលជឿថា បុព្វបុរសដូនតារបស់ខ្លួន មានអម្បូរមកពីពូជនាគ រស់នៅតាំងពីយូរលង់មកហើយ។ ឯកសារចិន របស់ លោក កាំង ថៃ ដែលបានមកទស្សនានគរភ្នំនៅពាក់កណ្ដាលសតវត្សទី៣នៃគ្រិស្ដសករាជ បានរៀបរាប់ថា ប្រហែលជាក្នុងឆ្នាំ៥០នៃគ្រិស្ដសករាជ មានជនជាតិឥណ្ឌា ជាព្រាហ្មណ៍ម្នាក់ឈ្មោះ ហ៊ុន ទៀន បានធ្វើដំណើរពីប្រទេសឥណ្ឌា តាមកោះខាងត្បូងមកអាណាចក្រភ្នំ។ ហេតុដែលបណ្ដាលអោយព្រាហ្មណ៍...