ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ រិះគន់បារាំង អាល្លឺម៉ង់ និងអង់គ្លេស ចំពោះការបរាជ័យ ក្នុងតួនាទីជាសមាជិក ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif កាលពីថ្ងៃសុក្របានរិះគន់សេចក្តីថ្លែងការណ៍ របស់បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស (E3) ដែលជំរុញឱ្យអ៊ីរ៉ង់ គោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) ។ កាលពីថ្ងៃសុក្រ E3 បានសម្តែងការព្រួយបារម្ភរបស់ពួកគេអំពីការបញ្ជាក់នាពេលថ្មីៗនេះ ដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)...