ព័ត៌មានអន្តរជាតិ
រុស្ស៊ីនិងអាមេរិក នៅមិនទាន់ រកឃើញ ចំណាត់ការរួម ចំពោះ ស្ថិរភាពយុទ្ធសាស្ត្រ នៅឡើយ
បរទេស៖ក្នុងកិច្ចប្រជុំមួយ ជាមួយជាមួយតំណាងសមាគមជាតិ និងវប្បធម៌ នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានមានប្រសាសន៍ថា ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់ រកឃើញចំណាត់ការរួម ចំពោះអាវុធយុទ្ធសាស្ត្រនៅឡើយនោះទេ ប៉ុន្តែភាគីទាំងពីរមានចំណាប់អារម្មណ៍ចំពោះរឿងនោះ។ លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “រហូតមកទល់ពេលនេះ យើងនៅតែបរាជ័យក្នុងការស្វែងរកចំណាត់ការរួមគ្នា ហេតុផលរបស់យើងគឺសាមញ្ញធម្មតាណាស់ថា ព្រោះយើងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នា ស្តីពីភាពមិនអាចទទួលយកបាន នៃសង្គ្រាមនុយក្លេអ៊ែនិងសង្គ្រាមលោក ហើយនោះជាអ្វីដែលលោកប្រធានាធិបតីរុស្ស៊ី...