ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា មិនថាសហរដ្ឋអាមេរិកនិយាយអ្វីនោះទេ ខ្លួនកំពុងគ្រប់គ្រងជម្លោះនៅអ៊ុយក្រែន ការផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ និងចារកម្ម ហើយការធ្វើដូច្នេះ ជាការធ្វើសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។ លោក Lavrov បានឲ្យដឹងថា “អ្វីដែលកំពុងកើតឡើងនោះ គឺថា អ៊ុយក្រែនបានត្រៀមខ្លួនជាច្រើនឆ្នាំ ដើម្បីប្រយុទ្ធដោយដៃ និងរាងកាយរបស់ខ្លួន ដើម្បីកម្ចាត់រុស្ស៊ីជាយុទ្ធសាស្ត្រ...
ម៉ូស្គូ ៖ អនុត្តរភាពយោធាអាមេរិក រារាំងយ៉ាងធ្ងន់ធ្ងរ ដល់វឌ្ឍនភាព និងការអភិវឌ្ឍន៍មនុស្ស ក្លាយជាបញ្ហាប្រឈម សម្រាប់ពិភពលោក នេះបើតាមមន្ត្រីជាន់ខ្ពស់ រុស្ស៊ីលោក Dmitry Novikov បានប្រាប់កាសែតស៊ិនហួ ក្នុងបទសម្ភាសន៍ នាពេលថ្មីៗនេះ។ លោក Novikov អនុប្រធានគណៈកម្មាធិការកណ្តាល នៃបក្សកុម្មុយនិស្ត សហព័ន្ធរុស្ស៊ី និងជាអនុប្រធានទីមួយ នៃគណៈកម្មាធិការរដ្ឋឌូម៉ា...
ទីក្រុងម៉ូស្គូ ៖ សមាជិកសភា នៅទីក្រុងមូស្គូ បានព្រមានថា កម្មវិធីផ្ញើសារ WhatsApp អាចនឹងត្រូវបានបិទ ក្នុងប្រទេសរុស្ស៊ី ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Facebook និង Instagram ប្រសិនបើមុខងារ របស់កម្មវិធី ត្រូវបានពង្រីក ដើម្បីធ្វើឲ្យវាលើសពីវេទិកា ផ្ញើសារយោងតាមការ ចេញផ្សាយពីគេហទំព័រ RT ។...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាគាំទ្រ ចំពោះសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន និងបង្ហាញទំនុកចិត្តក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងបង្កើតទំនាក់ទំនងជាយុទ្ធសាស្ត្រនៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។ ក្នុងអំឡុងពេលពិភាក្សានៅឯមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Vostochny Cosmodrome នៅចុងបូព៌ារុស្ស៊ី លោក គីម ត្រូវបានដកស្រង់សម្តីដោយប្រាប់លោក ពូទីន...
មូស្គូ ៖ ប្រភពមួយបានប្រាប់ Sputnik កាលពីថ្ងៃចន្ទថា ហេតុផលនៅពីក្រោយការបរាជ័យ នៃបេសកកម្មព្រះច័ន្ទរបស់ប្រទេសរុស្ស៊ី គឺយានអវកាស Luna-25 កាលពីខែមុន អាចជាបញ្ហានៃបរិក្ខា រវាស់ស្ទង់ល្បឿន និងមិនត្រូវបានសាកល្បងក្នុងលំហខាងក្រៅ មុនពេលបាញ់បង្ហោះ ។ Bius-L ជាឯកតាយោងនិចលភាព សម្រាប់កំណត់ការបង្កើនល្បឿន និងការតម្រង់ទិសដោយប្រើប្រាស់ Fiber-Optic Gyroscopes និង...
រុស្ស៊ី ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនពេជ្រ Alrosa បានប្រកាស កាលពីថ្ងៃចន្ទ ពីការរកឃើញពេជ្រដ៏ធំបំផុត នៅប្រទេសរុស្ស៊ីក្នុងទសវត្សរ៍កន្លងមក ហើយត្បូងនេះបានមកពីអណ្តូងរ៉ែមួយ កន្លែងនៅស្រុក Anabar នៃសាធារណរដ្ឋសាកា ត្រូវបានគេស្គាល់ថា ជា Yakutia ។ លោក Pavel Marinychev...
បរទេស៖ អង់គ្លេស បានបញ្ជូនយន្តហោះយោធារបស់ខ្លួន ដើម្បីទៅការពារកប៉ាល់ដឹកគ្រាប់ធញ្ញជាតិ ធ្វើដំណើរមកពីអ៊ុយក្រែន ខណៈដែលអនាគត នៃកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក្នុងការផ្តល់នូវ ច្រកសុវត្ថិភាពសម្រាប់ការនាំចេញកសិផល គឺនៅតែមិនច្បាស់លាស់បន្ទាប់ពីការផ្អាកដោយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេសបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា “យើងនឹងប្រើការស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងការឈ្លបយកការណ៍របស់យើង ដើម្បីតាមដានសកម្មភាពរបស់រុស្ស៊ី នៅក្នុងសមុទ្រខ្មៅ...
រុស្ស៊ី ៖ កាសែត New York Times បានរាយការណ៍ នៅសប្តាហ៍នេះថា G7 និងសហភាពអឺរ៉ុប “EU” គ្រោងនឹងដាក់ទណ្ឌកម្ម លើការនាំចូលត្បូងពេជ្រ ដែលមានប្រភពចេញពីប្រទេសរុស្ស៊ី រួមទាំងការកាត់ និងប៉ូលាក្នុងប្រទេសដទៃទៀត យោងតាមការ ចេញផ្សាយពីគេហទំព័រ RT ។ យោងតាមកាសែត ចេញផ្សាយថា...
មូស្គូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា យន្តអវកាស Luna-25 របស់ប្រទេសរុស្ស៊ីចុះចតដោយស្វ័យប្រវត្តិបានបរាជ័យ ដោយសារតែម៉ាស៊ីនមិនដំណើរការ អំឡុងពេលផ្លាស់ប្តូរទៅកាន់គន្លងមុនចុះចតលើភពព្រះច័ន្ទ។ ប្រធានសាជីវកម្មអវកាសរដ្ឋរុស្ស៊ី Roscosmos Yuri Borisov បាននិយាយថា ប្រទេសរុស្ស៊ី អាចបញ្ជូនបេសកកម្មមួយផ្សេងទៀតទៅកាន់ប៉ូលខាងត្បូង របស់ព្រះច័ន្ទនៅឆ្នាំ ២០២៥-២០២៦ខណៈអ្នកវិទ្យាសាស្ត្រចង់បន្តគម្រោងភពព្រះច័ន្ទ ។ Roscosmos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ីសង្ឃឹមថា នឹងបង្កើនការនាំចេញផលិតផលសមុទ្ររបស់ខ្លួនទៅកាន់ប្រទេសចិន ក្រោយពីការហាមឃាត់របស់ប្រទេសចិន លើការនាំចូលអាហារសមុទ្ររបស់ប្រទេសជប៉ុន ក្រោយពីការបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានចម្រាញ់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលបានបំផ្លាញចូលទៅក្នុងសមុទ្រ ។ លោក Rosselkhoznadzor អ្នកឃ្លាំមើលសុវត្ថិភាពចំណីអាហាររុស្ស៊ីបានលើកឡើងកាលពីខែកក្កដាថា ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ផលិតផលសមុទ្រដ៏ធំបំផុតមួយទៅកាន់ប្រទេសចិន ដែលមានក្រុមហ៊ុនរុស្ស៊ីចំនួន៨៩៤ក្រុមហ៊ុន ត្រូវបានអនុញ្ញាតឱ្យនាំចេញអាហារសមុទ្រ ។...