បរទេស៖ ក្រុមហ៊ុនផលិតមីស៊ីលឈានមុខគេ របស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃចន្ទថា អ្នកវិទ្យាសាស្ត្ររ៉ុក្កែតយោធាកំពូល របស់រុស្ស៊ីលោក Pavel Kamnev បានទទួលមរណភាព ក្នុងអាយុ ៨៦ ឆ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Kamnev កើតនៅឆ្នាំ ១៩៣៧...
បរទេស៖ ក្រសួងការបរទេស នៃប្រទេសបេឡារូស បានប្រកាសកាលពីថ្ងៃម្សិលមិញនេះថា សមយុទ្ធយោធាដ៏ធំមួយ ជាមួយនឹងប្រទេសរុស្សី នឹងចាប់ផ្តើមធ្វើឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ការប្រកាសនៃការធ្វើសមយុទ្ធនេះ បានធ្វើឡើងបន្ទាប់ពីប្រជាជាតិទាំងពីរ បានចូលរួមគ្នាក្នុងការបង្កើតបានជាកងកម្លាំងយោធាជាអង្គភាពរួមមួយរវាងគ្នា ហើយតាមផែនការសមយុទ្ធយោធា នឹងចាប់ផ្តើមធ្វើឡើង ពីថ្ងៃទី១៦ខែមករាដល់ខែកុម្ភៈ។ សមយុទ្ធយោធាដែលត្រូវបានគេដឹងថា នឹងមានប្រើប្រាស់នូវយុទ្ធសាស្ត្រ នៃការប្រើប្រាស់ការប្រតិបត្តិការ តាមអាកាសផងនៃប្រទេសទាំងពីរ ហើយគ្រប់មូលដ្ឋានទ័ពទាំងអស់ របស់បេឡារូស ត្រូវបានចូលរួមទាំងអស់ ខណៈដែលយន្តហោះចម្បាំងទាំងឡាយបានធ្វើដំណើរមកដល់ប្រទេសបេឡារូស...
បរទេស៖ ការរឹបអូសមូលនិធិ និងទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបានស្នើឡើងដោយប្រទេសអាល្លឺម៉ង់ និងការផ្ទេរជាបន្តបន្ទាប់ទ្រព្យទាំងនោះ ទៅកាន់អ៊ុយក្រែន គឺអាចបង្កើតជាគំរូដ៏គ្រោះថ្នាក់មួយ នៅក្នុងច្បាប់អន្តរជាតិ។ នេះបើយោងតាមលោក Vyacheslav Volodin ប្រធានសភារដ្ឋ Duma ដែលជាសភាជាន់ទាបរបស់រុស្ស៊ីបាននិយាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងការបង្ហោះ កាលពីថ្ងៃព្រហស្បតិ៍ទៅកាន់ប៉ុស្តិ៍...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីតាលីមិនអាចក្លាយជា អ្នកសម្រុះសម្រួល នៅក្នុងជម្លោះដែលកំពុងបន្ត រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បាននោះទេ។ ការលើកឡើងនេះបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមមុន ដែលបានបញ្ចេញដោយនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា...
KYIV ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃពុធបានស្តីបន្ទោស ការប្រើប្រាស់ទូរស័ព្ទចល័ត ខុសច្បាប់ សម្រាប់ការវាយប្រហារ ដោយមីស៊ីលរបស់អ៊ុយក្រែនបានសម្លាប់ទាហាន៨៩ នាក់ដែលបង្កើនចំនួនអ្នកស្លាប់ ត្រូវបានរាយការណ៍យ៉ាងខ្លាំង ។ មូស្គូធ្លាប់បាន និយាយថា ទាហានរុស្ស៊ី ៦៣ នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារចុងសប្តាហ៍ ។...
ម៉ូស្គូ៖ ទំនាក់ទំនងរបស់រុស្ស៊ីជាមួយចិនគឺជា “ល្អបំផុតក្នុងប្រវត្តិសាស្ត្រ” ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីចិនលោក ស៊ី ជីនពីង ខណៈដែលលោកបានលើកឡើងថា ទីក្រុងម៉ូស្គូ នឹងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការ យោធាជាមួយទីក្រុងប៉េកាំង។ មេដឹកនាំទាំងពីរបានឲ្យដឹង តាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃសុក្រ ហើយលោក ពូទីន បាននិយាយថា លោករំពឹងថាលោក ស៊ី នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងមូស្គូ ក្នុងឆ្នាំ២០២៣។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែចំនួន ៤ បន្ថែមទៀត នឹងត្រូវផលិតឡើង ជាផ្នែកមួយនៃកម្មវិធីសព្វាវុធបច្ចុប្បន្ន ដែលនឹងធានាសន្តិសុខ របស់ប្រទេសសម្រាប់ឆ្នាំខាងមុខ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកពូទីនថា “ខ្ញុំចង់ចង្អុលបង្ហាញថា នាវាមុជទឹកចំនួនបួនបន្ថែមទៀត នឹងត្រូវផលិតឡើង...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា គោលនយោបាយរបស់លោកខាងលិច ក្នុងការទប់ស្កាត់រុស្ស៊ី គឺមានគ្រោះថ្នាក់ខ្លាំងនិងប្រថុយប្រថាន នឹងការប៉ះទង្គិចប្រដាប់អាវុធដោយផ្ទាល់ រវាងមហាអំណាចនុយក្លេអ៊ែរ។ លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ចេញផ្សាយកាលពីថ្ងៃអង្គារថា “ការរំពឹងទុកដែលមិនទទួលខុសត្រូវ” ដែលរុស្ស៊ីហៀបនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែន កំពុងលាតត្រដាងឥតឈប់ឈរ នៅក្នុងប្រទេសលោកខាងលិច។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ី បានប្រកាសថា ខ្លួននឹងហាមឃាត់ការលក់ប្រេង ទៅឲ្យប្រទេសដែលគោរពតាម ការកំណត់តម្លៃដែលបានកំណត់ក្នុងខែនេះ ដោយសារលោកខាងលិច ដោយផ្តល់នូវការឆ្លើយតប ដែលទន្ទឹងរង់ចាំជាយូរមកហើយរបស់ខ្លួន ចំពោះជំហានដ៏អស្ចារ្យបំផុត ដែលបានធ្វើឡើងរហូតមកដល់ពេលនេះ ដើម្បីកំណត់សមត្ថភាពរបស់ទីក្រុងម៉ូស្គូ ក្នុងការបង្កើនថវិកា សម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន...
បរទេស៖ ឧត្តមសេនីយ Jacob Nagel ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិស្តីទីរបស់ប្រទេសអ៊ីស្រាអែល បាននិយាយនៅក្នុងអត្ថបទ មួយចេញផ្សាយដោយ The National Interest កាលពីថ្ងៃសុក្រថា អ៊ីស្រាអែលទំនងជាមិនគាំទ្រអ៊ុយក្រែន ជាមួយនឹងប្រព័ន្ធការពារ ដែនអាកាស Iron Dome របស់ខ្លួននោះទេ ដោយសារតែការភ័យខ្លាចថាទង្វើនេះអាចបង្កឱ្យមានការឆ្លើយតបដ៏តឹងរ៉ឹងពីប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ...