ម៉ូស្គូ៖ ទំនាក់ទំនងរបស់រុស្ស៊ីជាមួយចិនគឺជា “ល្អបំផុតក្នុងប្រវត្តិសាស្ត្រ” ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សមភាគីចិនលោក ស៊ី ជីនពីង ខណៈដែលលោកបានលើកឡើងថា ទីក្រុងម៉ូស្គូ នឹងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការ យោធាជាមួយទីក្រុងប៉េកាំង។ មេដឹកនាំទាំងពីរបានឲ្យដឹង តាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃសុក្រ ហើយលោក ពូទីន បាននិយាយថា លោករំពឹងថាលោក ស៊ី នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងមូស្គូ ក្នុងឆ្នាំ២០២៣។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែចំនួន ៤ បន្ថែមទៀត នឹងត្រូវផលិតឡើង ជាផ្នែកមួយនៃកម្មវិធីសព្វាវុធបច្ចុប្បន្ន ដែលនឹងធានាសន្តិសុខ របស់ប្រទេសសម្រាប់ឆ្នាំខាងមុខ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកពូទីនថា “ខ្ញុំចង់ចង្អុលបង្ហាញថា នាវាមុជទឹកចំនួនបួនបន្ថែមទៀត នឹងត្រូវផលិតឡើង...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា គោលនយោបាយរបស់លោកខាងលិច ក្នុងការទប់ស្កាត់រុស្ស៊ី គឺមានគ្រោះថ្នាក់ខ្លាំងនិងប្រថុយប្រថាន នឹងការប៉ះទង្គិចប្រដាប់អាវុធដោយផ្ទាល់ រវាងមហាអំណាចនុយក្លេអ៊ែរ។ លោក Lavrov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ចេញផ្សាយកាលពីថ្ងៃអង្គារថា “ការរំពឹងទុកដែលមិនទទួលខុសត្រូវ” ដែលរុស្ស៊ីហៀបនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងអ៊ុយក្រែន កំពុងលាតត្រដាងឥតឈប់ឈរ នៅក្នុងប្រទេសលោកខាងលិច។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ី បានប្រកាសថា ខ្លួននឹងហាមឃាត់ការលក់ប្រេង ទៅឲ្យប្រទេសដែលគោរពតាម ការកំណត់តម្លៃដែលបានកំណត់ក្នុងខែនេះ ដោយសារលោកខាងលិច ដោយផ្តល់នូវការឆ្លើយតប ដែលទន្ទឹងរង់ចាំជាយូរមកហើយរបស់ខ្លួន ចំពោះជំហានដ៏អស្ចារ្យបំផុត ដែលបានធ្វើឡើងរហូតមកដល់ពេលនេះ ដើម្បីកំណត់សមត្ថភាពរបស់ទីក្រុងម៉ូស្គូ ក្នុងការបង្កើនថវិកា សម្រាប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន...
បរទេស៖ ឧត្តមសេនីយ Jacob Nagel ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិស្តីទីរបស់ប្រទេសអ៊ីស្រាអែល បាននិយាយនៅក្នុងអត្ថបទ មួយចេញផ្សាយដោយ The National Interest កាលពីថ្ងៃសុក្រថា អ៊ីស្រាអែលទំនងជាមិនគាំទ្រអ៊ុយក្រែន ជាមួយនឹងប្រព័ន្ធការពារ ដែនអាកាស Iron Dome របស់ខ្លួននោះទេ ដោយសារតែការភ័យខ្លាចថាទង្វើនេះអាចបង្កឱ្យមានការឆ្លើយតបដ៏តឹងរ៉ឹងពីប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ...
បរទេស៖ យោងតាមការបញ្ជាក់ដោយ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេសរុស្សីលោក Sergey Shoigu កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា មីស៊ីលឆ្លងទ្វីបប្រភេទថ្មីមួយ ដែលត្រូវបានធ្វើតេស្តជោគជ័យរួចរាល់កាលពីពេលថ្មីៗនេះនឹងត្រូវដាក់ពង្រាយឲ្យ ប្រើប្រាស់នៅក្នុងកងកម្លាំងទ័ព របស់ខ្លួនហើយនៅឆ្នាំក្រោយនេះ។ មីស៊ីលឆ្លងទ្វីបដែលត្រូវបានគេស្គាល់ឈ្មោះថា Sarmat ICBM នឹងត្រូវដាក់ពង្រាយទៅតាម គោលដៅដែលបានកំណត់ នៅក្នុងឆ្នាំក្រោយនេះខណៈឧបករណ៍ សម្រាប់បាញ់មីស៊ីលប្រភេទនេះ ត្រូវបានរុស្សីរៀបចំរួចរាល់ មានសរុបប្រមាណជា២២គ្រឿងរួចមកហើយ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលជាមួយនឹង...
បរទេស៖ វិមានក្រឹមឡាំងនិយាយថា ការផ្គត់ផ្គង់មីស៊ីល Patriot របស់សហរដ្ឋអាមេរិក ដល់ប្រទេសអ៊ុយក្រែន ដែលបានព្រមព្រៀងគ្នា ក្នុងអំឡុងពេលធ្វើដំណើររបស់លោក Volodymyr Zelenskiy ទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺនឹងមិនបញ្ឈប់ការសម្រេចបាន នូវគោលដៅយោធារបស់ខ្លួនឡើយ។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក វ្ល៉ាឌីមៀ...
បរទេស៖ វិមានក្រឹមឡាំងបានអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍របស់លោក Andrey Gurulev ដែលជាឧត្តមសេនីយ ចូលនិវត្តន៍ និងជាសមាជិកសភា ដែលហាក់ដូចជាបង្ហាញកាលពីថ្ងៃអង្គារថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទៅទស្សនកិច្ចនៅតំបន់នៃ “ប្រតិបត្តិការយោធាពិសេស” របស់រុស្ស៊ីនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញឱ្យដឹងថា នាវាកងទ័ពជើងទឹកដំបូងគេ ដែលបំពាក់ដោយកាំជ្រួច ល្បឿនលឿន Zircon គ្រោងនឹងចាប់ផ្តើម កាតព្វកិច្ចប្រយុទ្ធ តាមទម្លាប់របស់ខ្លួន នៅដើមខែមករា ។ លោកប្រធានាធិបតី បានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃពុធក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយមន្ត្រីការពារជាតិ កំពូលរបស់ប្រទេស ។...
វ៉ាស៊ីនតោន៖ ឧត្តមសេនីយកងទ័ពអាមេរិក ដែលចូលនិវត្តន៍ជឿថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាញ់សង្គ្រាមនៅអ៊ុយក្រែន យ៉ាងមានប្រសិទ្ធភាព យ៉ាងហោចណាស់តាមទស្សនៈយុទ្ធសាស្ត្រ។ លោក Barry R. McCaffrey គឺជាអតីតឧត្តមសេនីយផ្កាយ៤ ដែលបានបម្រើការក្នុងជួរយោធាសហរដ្ឋអាមេរិក ពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៩៦។ បន្ទាប់ពីមុខងាររបស់គលោកបានបញ្ចប់ លោកបានចូលកាន់តំណែង នៅក្នុងគណៈរដ្ឋមន្ត្រីរបស់អតីតប្រធានាធិបតីលោក Bill Clinton...