គៀវ៖ រដ្ឋមន្ត្រីការបរទេសឡាតវី ដែលជាសមាជិកនៃ សម្ព័ន្ធមិត្តយោធាណាតូ បានរកឃើញពីលទ្ធភាពដែលអ៊ុយក្រែន វាយប្រហារលើគោលដៅយោធាក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ លោក Edgars Rinkēvičs រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឡាតវី បានប្រាប់គេហទំព័រ Bloomberg ថាអ៊ុយក្រែន គួរតែត្រូវបានអនុញ្ញាតឱ្យបើកការ វាយប្រហារលើទីតាំងយោធា នៅក្នុងប្រទេសរុស្ស៊ី ដើម្បីការពារការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់ខ្លួន។ លោក Rinkēvičs...
បរទេស៖ប្រទេសរុស្សីនៅថ្ងៃនេះ ត្រូវបានសារព័ត៌មានបរទេស ចេញផ្សាយថាបានធ្វើការបញ្ជូនអាវុធប្រភេទ Tor-M2 ដែលជាអាវុធសម្រាប់ការពារមីស៊ីល និងការពារដែនអាកាស យ៉ាងហោចណាស់១៥គ្រឿង ទៅឲ្យប្រទេសបេឡារូស ព្រមទាំងឧបករណ៍វិស្វកម្ម ចំនួន១០ឈុតផ្សេងទៀតផងដែរ។ សព្វាវុធទាំងនេះត្រូវបានគេដឹងថា បានដឹកជញ្ជូនចេញពីស្ថានីយរថភ្លើង Yeysk station ក្នុងតំបន់ Krasnodar Krai ប្រទេសរុស្សីហើយកាលពីថ្ងៃទី២៥ខែវិច្ឆិកា និងទៅដល់គោលដៅ ថ្ងៃទី២៨ខែវិច្ឆិកាបន្ទាប់ពីបានចុះហត្ថលេខា រវាងប្រទេសទាំងពីររួចមក។ ទោះបីជាមិនបានបញ្ជាក់ថា...
បរទេស៖ នៅក្នុងឯកសារមួយដែលត្រូវបាន យកមកចេញផ្សាយដោយកាសែតបរទេស និងត្រូវបានស្គាល់ឈ្មោះថា The Conclusions of the war with NATO in Ukraine គេបានសង្កេតឃើញថា ប្រទេសរុស្សីបានបញ្ជាក់ប្រាប់ ទៅកាន់ក្រុមយោធា និងក្រុមអ្នកនយោបាយក្នុងប្រទេស ហើយថារុស្សីត្រូវការដាក់ពង្រាយទ័ពសរុប ៥លាននាក់ ទើបអាចយកឈ្នះសង្គ្រាមនេះបាន។ មន្ត្រីជាន់ខ្ពស់របស់កងកម្លាំង យោធាអ៊ុយក្រែនលោក...
រុស្ស៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អ្នកដំណើរទាំង ២៨៣ នាក់ និងសមាជិកនាវិក ១៥ នាក់ត្រូវបានសម្លាប់ នៅពេលយន្តហោះ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ត្រូវបានបាញ់ទម្លាក់នៅភាគខាងកើត ប្រទេសអ៊ុយក្រែន ដោយពួកបំបែកខ្លួន ដែលគាំទ្រដោយរុស្ស៊ី ។ ទាហាន៣នាក់ ក្នុងកងទ័ពបំបែកខ្លួន ដែលគាំទ្ររុស្ស៊ីត្រូវបានកាត់ទោស...
ម៉ូស្គូ៖ យោងតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា រុស្ស៊ី កំពុងវិវឌ្ឍយុទ្ធសាស្ត្រយោធារបស់ខ្លួន ជាមួយនឹងការដកថយចេញពីតំបន់ Kherson ដែលជាតំបន់សំខាន់ដែលក្រុងម៉ូស្គូ បានគ្រប់គ្រង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ រុស្ស៊ីបានបញ្ចប់ការដកទ័ពរបស់ខ្លួនចេញពីតំបន់ Kherson កាលពីថ្ងៃសុក្រ ក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍រុស្ស៊ី លោក Sergey Surovikin ដែលជាលើកដំបូងបានគូសបញ្ជាក់ អំពីផែនការដកកងទ័ពចេញពីតំបន់នេះភ្លាមៗ បន្ទាប់ពីលោកបានក្លាយជា ប្រមុខកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែនក្នុងខែតុលា។...
ម៉ូស្គូ៖ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានវាយលុកកន្លែងផលិតឧស្ម័ន និងរោងចក្រមីស៊ីលដ៏ធំមួយ នៅក្នុងការវាយប្រហារមីស៊ីលថ្មី លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ។ ការផ្ទុះត្រូវបានគេឮនៅក្នុងផ្នែកជាច្រើន នៃប្រទេស រួមទាំងកំពង់ផែភាគខាងត្បូងនៃ Odesa រដ្ឋធានី គៀវ និងទីក្រុងកណ្តាល Dnipro ហើយជនស៊ីវិលត្រូវបានជំរុញឱ្យជ្រកកោន នៅពេលដែលមានការព្រមាន អំពីការវាយប្រហារតាមអាកាស។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានសន្និដ្ឋានបន្ទាប់ពីសិក្សារូបភាព ដែលបានចេញផ្សាយពីកន្លែងកើតហេតុថា មីស៊ីលដែលបានវាយប្រហារទឹកដីប៉ូឡូញ កាលពីយប់ថ្ងៃអង្គារ គឺត្រូវបានបាញ់ដោយទាហានអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ យ៉ាងណាក៏ដោយ មន្ត្រីអាមេរិកក៏បានប្រាប់សារព័ត៌មាន Associated Press ថា មីស៊ីលដែលបានវាយប្រហារ លើទឹកដីប៉ូឡូញកាលពីថ្ងៃអង្គារ ដែលបានសម្លាប់ជនស៊ីវិលពីរនាក់ ទំនងជាត្រូវបានបាញ់ចេញ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ ក្រសួងការបរទេសរុស្ស៊ី បានហាមឃាត់ពលរដ្ឋកាណាដា បន្ថែមចំនួន១០០នាក់ មិនឱ្យចូលក្នុងទឹកដីរបស់ខ្លួន ដែលជាការឆ្លើយតប ទៅនឹងទណ្ឌកម្មប្រឆាំងរុស្ស៊ីដដែលៗ ដែលដាក់ដោយទីក្រុងអូតាវ៉ា ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមបញ្ជីខ្មៅដែលទើបដាក់ក្នុងបញ្ជីខ្មៅ មានមន្ត្រីជាន់ខ្ពស់ អ្នកជំនួញ និងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងសកម្មភាពប្រឆាំងនឹងរុស្ស៊ី...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតនាំមុខមួយរបស់រុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាភ្នាក់ងារសំងាត់របស់អាមេរិក និងរុស្សី បានជួបពិភាក្សាគ្នា ដោយមានការរៀបចំ ពីសំណាក់ប្រទេសតួគីផង នៅក្នុងទីក្រុងអង់ការ៉ា។ កាសែត The Kommersant ជាសារព័ត៌មានឯកជនដ៏ធំរបស់រុស្សី និងក៏ជាប្រភពព័ត៌មានមួយដ៏សំខាន់ នៅក្នុងប្រទេសរុស្សីផងនោះ បានរាយការណ៍បែបនេះ តាមរយៈការទទួលបានព័ត៌មាន ពីប្រភពដែលសុំមិនបញ្ចេញឈ្មោះ អំពីកិច្ចពិភាក្សាដ៏សំងាត់មួយនេះ។ ទោះបីជាយ់ាងណាក្តីសារព័ត៌មាននេះបានបង្ហើបថាខាងភាគីរុស្សីលោក Sergey...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធ លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិ កំពូលរបស់អ៊ីរ៉ង់ លោក Ali Shamkhani បានជួបប្រជុំគ្នា ជាមួយលោក Nikolai Patrushev លេខាក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៊ី ក្នុងអំឡុងពេលដែលភាគីទាំង២ បានពិភាក្សាអំពីវិបត្តិអ៊ុយក្រែន ដែលកំពុងបន្ត កើតមាន និងមធ្យោបាយពង្រឹងទំនាក់ទំនងទ្វេភាគី...