ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានលើកឡើងថា ប្រទេសរុស្ស៊ីប្តេជ្ញាយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃការសម្របសម្រួលជាមួយប្រទេសចិន ក្នុងកម្រិតខ្ពស់ ហើយមានឆន្ទៈពង្រឹងការសម្របសម្រួល យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោកពូទីន បានឲ្យដឹងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោកយ៉ាង ជីឈី សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលជាអតីតសមាជិក នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលលើកឡើងថា រុស្ស៊ីត្រៀមខ្លួនធ្វើការជាមួយចិន ដើម្បីការពារពហុភាគីនិយម និងចូលរួមចំណែកក្នុងការថែរក្សាស្ថិរភាព យុទ្ធសាស្ត្រសកល។...
បរទេស៖យោងតាមឯកសារមួយ ដែលចេញដោយក្រសួងការបរទេសរុស្ស៊ី នៅក្នុងសប្ដាហ៍នេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ី មានចំនួនមីស៊ីលផ្លោងឆ្លងទ្វីបប្រតិបត្តិការ មីស៊ីលបាញ់ចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់ធុនធ្ងន់ ចំនួន៥១៧។ តាមសេចក្តីរាយការណ៍ ចំនួននេះគឺមានប្រមាណតិចជាងចំនួនមីស៊ីលដូចគ្នានេះ ដែលសហរដ្ឋអាមេរិកមានដល់ទៅចំនួន៦៥១ ប៉ុន្តែមន្ត្រីរុស្ស៊ីបាននិយាយថា ប្រទេសរបស់ពួកគេ មានក្បាលគ្រាប់ចំនួន១.៤៥៦គ្រាប់ដាក់ប្រើលើមីស៊ីលផ្លោងឆ្លងទ្វីប និងមីស៊ីលផ្សេងទៀត ស្របពេលសហរដ្ឋអាមេរិក មានចំនួន១.៣៥៧គ្រាប់។ ហើយស្របពេលដែលសហរដ្ឋអាមេរិក ៊មានប្រព័ន្ធបាញ់មីស៊ីលផ្លោងឆ្លងទ្វីប និងមីសីលបាញ់ចេញពីនាវាមុជទឹក ដែលទាំងដាក់ប្រតិបត្តិការ...
បរទេស ៖ ប្រទេសរុស្ស៊ីនៅថ្ងៃអង្គារនេះ បាននិយាយថា ខ្លួនមានសមត្ថភាព សម្រាប់ជាលើក ដំបូង ក្នុងការធ្វើប្រតិបត្តិការ យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ ហោះហើរចម្ងាយឆ្ងាយ សមត្ថភាពនុយក្លេអ៊ែ ពីមូលដ្ឋានទ័ព អាកាស របស់ខ្លួននៅក្នុង ប្រទេសស៊ីរី ហើយនេះជាករពង្រីក សមត្ថភាពនិងអនុញ្ញាត ឲ្យយន្តហោះប្រភេទនេះ ត្រូវបានហ្វឹកហាត់ក្នុងតំបន់ថ្មី ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១នេះ សហព័ន្ធរុស្ស៊ី បានបញ្ជាឱ្យក្រុមហ៊ុន Google លុបចោលព័ត៌មានមួយចំនួនក្នុងរយៈពេល ២៤ម៉ោង ដែលរដ្ឋាភិបាលសម្រេចថា ជាព័ត៌មានខុសច្បាប់ បើមិនដូច្នោះទេក្រុមហ៊ុន នឹងប្រឈមនឹងការផាកពិន័យ ហើយថែមទាំងអាចរង ការបន្ថយល្បឿន ប្រព័ន្ធប្រតិបត្តិការទៀតផង ។ លោក Roskomnadzor បានបញ្ជាក់ថា រដ្ឋាភិបាល បានទំនាក់ទំនងទៅក្រុមហ៊ុន...
បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បានព្រមានប្រទេសតួកគី ចំពោះអ្វីដែលលោកនិយាយថា ជាការប៉ុនប៉ងចាក់សាំងបន្ថែម លើមនោសញ្ចេតនា យោធានិយម នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយទីក្រុងអង់ការ៉ា បានជំរុញបង្កើនសហប្រតិបត្តិការ ជាមួយទីក្រុងគៀវ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា...
ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានលើកឡើងថា លោកមានការព្រួយបារម្ភអំពីផែនការ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ពង្រាយ កងទ័ពបន្ដវេន នៅក្នុងប្រទេស ប៉ូឡូញ ក្នុងអំឡុងពេលជួប ជាមួយរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃមុននៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សា តំបន់អាក់ទិក នៅទីក្រុង Reykjavik...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី Su-27 បានស្ទាក់ចាប់យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ B-52H មួយរបស់កងទ័ពអាកាស សហរដ្ឋអាមេរិក លើសមុទ្របាល់ទិក កាលពីថ្ងៃពុធ ដែលកើតឡើងមុនជំនួប រវាងប្រមុខការទូត នៃប្រទេសទាំងពីរ។ យន្តហោះរុស្ស៊ី បានអមដំណើរ យន្តហោះអាមេរិក ដែលកំពុងខិតជិតដែនអាកាស អធិបតេយ្យភាពរបស់រុស្ស៊ីលើដែនទឹក អព្យាក្រឹតនៃសមុទ្រ បាល់ទិករហូត...
បរទេស ៖ ដោយអាកាសធាតុក្តៅ ធ្វើឲ្យរលាយផ្ទាំងដុំទឹកកក នៅតំបន់អាក់ទិក កាន់តែច្រើនឡើង និងក្រុមឧស្សាហកម្មពិភពលោក ប្រឹងប្រែងកេង យកប្រយោជន៍ពីតំបន់នោះ តាមរយៈការដឹកជញ្ជូនទំនិញ ការនេសាទ ការខួងយកប្រេងនិងរ៉ែនោះ សហរដ្ឋ អាមេរិក និងប្រទេសរុស្ស៊ី បានបញ្ចេញនូវការ កត់សម្គាល់រួមគ្នាដ៏កម្រ ដែលនឹងដាក់ ចូលក្នុងកិច្ចប្រជុំតំបន់ អាកទិកមួយ នៅសប្ដាហ៍នេះ ។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នាពេលថ្មីៗនេះ បានចោទប្រកាន់អ៊ុយក្រែន ជាប្រទេសជិតខាងខ្លួន ពីបទធ្វើការប្រឆាំងរុស្ស៊ី និងបានព្រមានថា ទីក្រុងមូស្គូនឹងត្រៀមខ្លួន ដើម្បីធ្វើប្រតិកម្មចំពោះអ្វីដែលលោកនិយាយថា ជាការគម្រាមកំហែង ចំពោះសន្តិសុខរុស្ស៊ីផ្ទាល់ ស្របពេលដែលមានតានតឹង កំពុងតែកើនកម្តៅខ្លាំងឡើង ជាមួយទីក្រុងកៀវ។ ការថ្លែងបែបនេះនៅថ្ងៃសុក្ររបស់លោក ពូទីន គឺត្រូវបានធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីតុលាការអ៊ុយក្រែន បានសម្រេចឃុំខ្លួនលោក...
បរទេស៖ការិយាល័យព័ត៌មាននៃកងនាវាភាគខាងជើងរុស្ស៊ី បានរាយការណ៍ នៅថ្ងៃអង្គារនេះថា យន្តហោះចម្បាំង MiG-31 មួយគ្រឿង បានហោះស្ទាក់ដំណើរយន្តហោះ កងទ័ពអាកាសរបស់ប្រទេសន័រវេសមួយគ្រឿង នៅពីលើសមុទ្រ Barents រារាំងមិនឲ្យបំពានចូលព្រំដែនរុស្ស៊ី។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យព័ត៌មាននោះ បាននិយាយថា នៅថ្ងៃទី១១ខែឧសភានេះ ប្រព័ន្ធគ្រប់គ្រងដែនអាកាសរុស្ស៊ី បានចាប់សញ្ញាគោលដៅដែនអាកាសមួយ នៅពីលើសមុទ្រ Barents ដែលកំពុងតែធ្វើដំណើរ ចូលមកជិតព្រំដែនរុស្ស៊ី។ យន្តហោះចម្បាំង...