ព័ត៌មានអន្តរជាតិ
មេដឹកនាំកំពូល រុស្ស៊ី-បារាំង គូសបញ្ជាក់ពីបញ្ហាអ៊ុយក្រែន និងតម្រូវការសម្រាប់ដំណោះស្រាយការទូត
ម៉ូស្គូ៖ ការិយាល័យប្រធានាធិបតីបារាំងបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ប្រធានាធិបតីបារាំងលោក អ៊ីម៉ានុយអែល ម៉ាក្រុង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសន្យាថានឹង “ជៀសវាងការកើនឡើង កាត់បន្ថយហានិភ័យ និងរក្សាសន្តិភាព” នៅភាគខាងកើតអ៊ុយក្រែន ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ។ លោក ម៉ាក្រុង និងលោក ពូទីន បានព្រមព្រៀងគ្នាក្នុងការបន្តការងារក្នុងក្របខ័ណ្ឌនៃទម្រង់ Normandy ដោយផ្អែកលើការផ្លាស់ប្តូរ និងសំណើដែលធ្វើឡើងដោយអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ...