បរទេស៖ លោករដ្ឋមន្ត្រីការបរទេសតួកគីកាលពីថ្ងៃសុក្របានចេញសេចក្តីថ្លែងការណ៍ មួយដោយបញ្ជាក់ថា ប្រទេសរបស់លោក មិនអាចបញ្ឈប់ការធ្វើដំណើររបស់នាវាចម្បាំងរបស់រុស្សី នៅក្នុងតំបន់សមុទ្រខ្មៅតាម ឈូងសមុទ្ររបស់តួកគី នោះបានឡើយ។ ថ្លែងបែបនេះឆ្លើយតបទៅនឹងសំណើរដែលបានធ្វើឡើងដោយអ៊ុយក្រែន ហើយបញ្ជាក់ថាតួកគីក៏មានសិទ្ធ ធ្វើតាមតែអ្វីដែលជាកត្តាសញ្ញា អន្តរជាតិដែលបានចែងកន្លងមកប៉ុណ្ណោះ គឺអនុញ្ញាតិឲ្យនាវាទាំងឡាយអាចវិល ត្រឡប់ទៅកាន់មូលដ្ឋានឬប្រទេសរបស់ពួកគេវិញ។ គួរឲ្យដឹងដែរថាអ៊ុយក្រែនបានស្នើសុំឲ្យតួកគីក្នុងការរារាំង នាវាចម្បាំងរបស់រុស្សីទាំងឡាយក្នុងការឆ្លង កាត់ឈូងសមុទ្រ Dardanelles និង Bosphorus ដែលជាច្រកអាចធ្វើដំណើរចូលទៅក្នុងដែលសមុទ្រខ្មៅ និងជាច្រកដ៏សំខាន់ដែលរុស្សីអាចវាយទៅដល់អ៊ុយក្រែនបានតាមផ្លូវទឹក៕...
បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃពុធសប្ដាហ៍នេះ បានរិះគន់អង់គ្លេសនិងសហរដ្ឋអាមេរិក ចំពោះការប្រឈមមុខដាក់គ្នានៅសមុទ្រខ្មៅកាលពីសប្ដាហ៍មុន រវាងកងកម្លាំងរបស់ទីក្រុងមូស្គូនិងនាវាពិឃាតអង់គ្លេស ដោយហៅវាថាជាការបង្កហេតុដោយចេតនា។ ការប្រឈមមុខដាក់គ្នានោះ បានកើតឡើងនៅថ្ងៃទី២៣ ខែមិថុនា ហើយរុស្ស៊ីនិយាយថា នាវាពិឃាតអង់គ្លេស HMS Defender បានធ្វើដំណើរក្នុងទិសដៅចូលទៅក្នុងដែនទឹករុស្ស៊ីនៅជិតតំបន់គ្រីមា ជាតំបន់ដែលរុស្ស៊ីបានយកពីអ៊ុយក្រែន ហើយដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ២០១៤។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...