ព័ត៌មានអន្តរជាតិ
រុស្ស៊ីនិយាយថា កំពុងពិភាក្សា ផលិតសម្ភារៈយោធា ក្នុងប្រទេសឥណ្ឌា
បរទេស៖រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃអង្គារនេះ បាននិយាយថា ប្រទេសរុស្ស៊ីនិងប្រទេសឥណ្ឌា កំពុងតែពិភាក្សាគ្នាអំពីផលិតកម្មសម្ភារៈយោធារុស្ស៊ីបន្ថែមនៅក្នុងប្រទេសឥណ្ឌា ហើយសកម្មភាពនេះ អាចនឹងធ្វើឲ្យច្របូកច្របល់ ចំពោះសហរដ្ឋអាមេរិក ដែលមិនពេញចិត្តនឹងប្រទេសនានា ដែលពាក់ព័ន្ធក្នុងពាណិជ្ជកម្មការពារជាតិជាមួយទីក្រុងមូស្គូ។ ថ្លែងនៅសន្និសីទកាសែតរួមគ្នាមួយ ជាមួយលោក Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេសឥណ្ឌា តាមសេចក្តីរាយការណ៍ លោក Sergei Lavrov...