ម៉ូស្គូ៖ ក្រុមសេវាសន្តិសុខ សហព័ន្ធរុស្ស៊ី ហៅកាត់ថា (FSB) បានឲ្យដឹង នៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ខ្លួនបានរារាំងផែនការ ធ្វើឃាត ជាច្រើនលើក ដែលមានក្រុមសេវាកម្មពិសេស របស់អ៊ុយក្រែន ប្រឆាំងនឹងមន្ត្រីយោធា ជាន់ខ្ពស់រុស្ស៊ី ។ក្រុម FSB បានបញ្ជាក់ថា ពលរដ្ឋរុស្ស៊ី ចំនួន០៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងផែនការ ធ្វើឃាតប្រឆាំងនឹងមន្ត្រី...
រុស្ស៊ី ៖ និយតករប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេស និងRoskomnadzor បានប្រាប់ RT ឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ី មិនមានគម្រោងផាក ពិន័យប្រជាជន ចំពោះការចូលមើលគេហទំព័រ ដែលត្រូវបានហាមឃាត់ ដោយមានជំនួយពីសេវាកម្ម បណ្តាញឯកជននិម្មិត (VPN) ឡើយ យោងតាមការចេញ ផ្សាយពីគេហទំព័រ RT . បច្ចេកវិទ្យានេះអនុញ្ញាត...
គៀវ៖ លោក Denys Shmyhal នាយករដ្ឋមន្ត្រីអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនបានទទួលជំនួយហិរញ្ញវត្ថុចំនួន១ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដែលគាំទ្រដោយទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនោះ ។ លោក Shmyhal បានថ្លែងនៅក្នុងសារបង្ហោះនៅលើបណ្តាញ Telegram ថា “នេះគឺជាទុនដំបូងនៃការគ្រោងទុកចំនួន២០ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក ត្រូវបានរៀបចំដើម្បីបែងចែកតាមរយៈការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក” ។ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន ក្រោយមកបានបំភ្លឺយ៉ាងដូច្នេះថា មូលនិធិត្រូវបានផ្តល់ជាជំនួយឥតសំណងក្រោមកម្ចីគោលនយោបាយអភិវឌ្ឍន៍មូលនិធិកំណើនទី២ហៅកាត់ (DPL)...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អត្រាកំណើតថ្មីរបស់ប្រទេសរុស្ស៊ី នៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងមានកម្រិតទាបបំផុតក្នុងរយៈពេល៣ទសវត្សរ៍ ចុងក្រោយ។ របាយការណ៍ដែលត្រូវបានគេពិនិត្យឃើញនេះ បើយោងតាមអ្នកជំនាញផ្នែកប្រជាសាស្រ្ត នៅបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីហើយក៏បានអំពាវនាវឱ្យមាន វិធីសាស្រ្តជាប្រព័ន្ធ ដើម្បីដោះស្រាយបញ្ហានេះផងដែរ។ មន្ត្រីជាន់ខ្ពស់របស់បណ្ឌិតសភាបាននិយាយថា ទស្សនវិស័យនៅតែមានទុទិដ្ឋិនិយមយ៉ាងទូលំទូលាយ ដោយសារចំនួនប្រជាជនអាចធ្លាក់ចុះចំនួន៦,២ លាននាក់នៅឆ្នាំ២០៥០ខាងមុខ។ ទោះបីជាយ៉ាងណាក្តីពួកគេបាននិយាយថា ជាមួយនឹងការកំណត់ត្រឹមត្រូវនៃគោលនយោបាយ ប្រទេសរុស្ស៊ីអាចទទួលបានចំនួនប្រជាជន របស់ខ្លួនត្រឡប់ទៅកម្រិត១៤៥លាននាក់ វិញនៅក្នុងឆ្នាំ២១០០ បន្ទាប់ពីការធ្លាក់ចុះដែលអាចជៀសមិនរួចនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ យោងតាមទីភ្នាក់ងារស្ថិតិរដ្ឋរបស់រុស្ស៊ី Rosstat...
រុស្ស៊ី ៖ ប្រធានគណៈកម្មាធិការរដ្ឋឌូម៉ា ស្តីពីគោលនយោបាយព័ត៌មាន លោក Sergey Boyarsky បាននិយាយកាលពីថ្ងៃចន្ទក្នុងបទសម្ភាសន៍ជាមួយ TASS ថា អាជ្ញាធរប្រទេសរុស្ស៊ី មិនពិចារណាក្នុងការបិទការចូលប្រើប្រាស់កម្មវិធី ផ្ញើសារដ៏ពេញនិយម WhatsApp របស់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយយក្សអាមេរិក Meta ។ WhatsApp ជាសេវាកម្មសំខាន់៣របស់ Meta ដែលមានមូលដ្ឋាននៅអាមេរិក ដោយបច្ចុប្បន្នអាចប្រើប្រាស់បាននៅប្រទេសរុស្ស៊ីដោយមិនចាំបាច់ប្រើ...
ម៉ូស្គូ៖ កាលពីព្រឹកថ្ងៃអង្គារមានឧត្តមសេនីយឯករបស់រុស្ស៊ីម្នាក់ និងជំនួយការរបស់គាត់ត្រូវបានគេសម្លាប់ដោយសារការផ្ទុះនៅក្នុងអគារលំនៅដ្ឋាន១កន្លែងនៅទីក្រុងម៉ូស្គូ ។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានឲ្យដឹងថា ឧត្តមសេនីយឯក Igor Kirillov គឺជាប្រធាននៃកងទ័ពការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងការផ្ទុះមួយនោះ ។ ព័ត៌មានបឋមបានបង្ហាញឲ្យដឹងថា ការផ្ទុះបានកើតឡើងក្រោយពីការបំផ្ទុះឧបករណ៍ផ្ទុះដែលមានកម្លាំងប្រហែល២០០ក្រាមនៃសារធាតុគីមី TNT ។ គណៈកម្មាធិការដដែលនេះបានបញ្ជាក់ថា គ្រឿងផ្ទុះត្រូវបានគេលួចបង្កប់នៅក្នុងម៉ូតូ ដោយបានបន្ថែមថា សំណុំរឿងព្រហ្មទណ្ឌនេះត្រូវបានបើកការស្រាវជ្រាវពាក់ព័ន្ធនឹងការសម្លាប់នេះផងដែរ ៕...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យកាលពីថ្ងៃពុធថា កងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារ ដោយមីស៊ីល ជាមួយនឹងអាវុធកម្រិតខ្ពស់ របស់លោកខាងលិច ទៅលើអាកាសយានដ្ឋានយោធា Taganrog នៅក្នុងតំបន់ Rostov របស់ប្រទេសរុស្ស៊ី ។ ក្រសួងខាងលើបានកត់សម្គាល់ថា គ្រាប់មីស៊ីលផ្លោង ATACMS ផលិតដោយសហរដ្ឋអាមេរិក ចំនួន៦គ្រាប់ ត្រូវបានប្រើប្រាស់ ដោយក្រសួងបានឲ្យដឹងទៀតថា ២គ្រាប់...
ប៉ារីស៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានចូលរួមកិច្ចប្រជុំត្រីភាគីកាលពីល្ងាចថ្ងៃសៅរ៍ ខណៈបំពេញ ទស្សនកិច្ចនៅក្នុងប្រទេសអ៊ុយក្រែន ដោយជួបជាមួយលោកប្រធានាធិបតី Volodymyr Zelensky និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក ។ គួរបញ្ជាក់ថា កិច្ចប្រជុំនេះ បានកើតឡើង នៅមុនពេលពិធី សម្ពោធព្រះវិហារ...
គៀវ៖ កាលពីថ្ងៃពុធ ក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអ៊ុយក្រែន បានប្រកាសថា ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងគ្នា ជាមួយសហភាព អឺរ៉ុប ហៅកាត់ថា (EU) ដើម្បីទទួលបានប្រាក់ រហូតដល់៣៥ពាន់លានអឺរ៉ូ ស្មើនឹងប្រហែល ៣៦,៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយសម្រាប់ម៉ាក្រូហិរញ្ញវត្ថុ ហៅកាត់ (MFA) ។គេបានដឹងថា អនុស្សរណៈ នៃការយោគយល់គ្នា...
បរទេស៖ នាវាចម្បាំង និងយន្តហោះចម្បាំងរបស់រុស្ស៊ី បានបាញ់បង្ហោះមីស៊ីលល្បឿនលឿនជាងសំឡេង មីស៊ីលនាំផ្លូវ និងមីស៊ីលផ្លោង ដែលជាផ្នែកមួយនៃសមយុទ្ធហ្វឹកហាត់នៅភាគខាងកើតសមុទ្រ មេឌីទែរ៉ាណេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា សមយុទ្ធដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យមានការចូលរួមពីនាវិក និងអាកាសយានិកជាង ១.០០០ នាក់, នាវា និងនាវាជំនួយ ១០គ្រឿង,...