បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្សី បានបើកការវាយប្រហារដោយមីស៊ីលទៅលើប្រទេសអ៊ុយក្រែនសរុបចំនួន៨លើកមកហើយក្នុងរយៈពេល៨សប្តាហ៍ មកនេះនិងបានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន នាក់ផងដែរ។ ទោះបីជាយ៉ាងណាក្តីការវាយប្រហារដោយមីស៊ីល របស់រុស្សី ភាគច្រើនគឺសំដៅលើទីតាំងផលិតថាមពល និងទីតាំងបណ្តាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសអ៊ុយក្រែន ជាពិសេសនៅភាគខាងកើតនៃប្រទេស ខណៈដែលតំបន់ជាច្រើនមកហើយនៅពេលនេះ បានបាត់បង់អគ្គិសនីប្រើប្រាស់ហើយមនុស្សសរុប៤នាក់ បានបាត់បង់ជីវិត។ ក្នុងនោះផងដែរអ៊ុយក្រែន ក៏បានអះអាងដែរថាបានបាញ់ទំលាក់មីស៊ីល របស់ប្រទេសរុស្សីចន្លោះពី៦០ ទៅ៧០គ្រាប់ផងដែរក្នុងរយៈពេលកន្លងមកនេះ ប៉ុន្តែភាគីខាងរុស្សី បានអះអាងថាមីស៊ីលរបស់ខ្លួនបានវាយប្រហារ ចំគោលដៅចំនួនដល់ទៅ១៧ទីតាំង៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ បើតាមសារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីនឹងមិនមានបញ្ហាក្នុងការរកឱ្យឃើញ និងបំផ្លាញមីស៊ីលដែលបាញ់ចេញពីប្រព័ន្ធរ៉ុក្កែត High Mobility Artillery Rocket System (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិក នោះទេ ដោយសារកម្មវិធីថ្មី, នេះបើយោងតាមការលើកឡើងរបស់មេបញ្ជាការយោធារុស្ស៊ីដែលមិនបញ្ចេញឈ្មោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់ទូរទស្សន៍ជាតិកាលពីថ្ងៃសៅរ៍ថា អង្គការណាតូ គួរតែរៀបចំការធានាជាយថាហេតុសម្រាប់សន្តិសុខរបស់រុស្ស៊ី បន្ទាប់ពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន។ លោក Macron គឺជាមេដឹកនាំទីពីរនៃប្រទេសសហភាពអឺរ៉ុបក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាដោយបើកចំហអំពីទំនាក់ទំនងនាពេលអនាគតរបស់លោកខាងលិចជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថានៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញ TF1 និង LCI របស់ប្រទេសបារាំង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្សី លោក Sergey Lavrov បានព្រមានថា ជម្លោះណាមួយរវាងរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ គឺទំនងជានឹងកើនឡើង ជាសង្គ្រាមនុយក្លេអ៊ែរទាំងស្រុង ដូច្នេះហើយ គួរតែជៀសវាងនៅគ្រប់ការចំណាយទាំងអស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Lavrov នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “សង្គ្រាមណាមួយរវាងមហាអំណាច នុយក្លេអ៊ែរគឺមិនអាចទទួលយកបានទេ។ ទោះបីជាមាននរណាម្នាក់សម្រេចចិត្ត...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រថា ប្រទេសរុស្សីបានបាញ់សាកល្បងដោយជោគជ័យនូវប្រព័ន្ធការពារមីស៊ីលថ្មីមួយនៅឯកន្លែងបាញ់ Sary Shagan របស់ខ្លួននៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលជាប្រទេសជិតខាង។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកក្រសួងការពារជាតិរុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបញ្ចេញឈ្មោះប្រព័ន្ធដែលត្រូវបានសាកល្បងថា “ប្រព័ន្ធការពារប្រឆាំងមីស៊ីលគឺស្ថិតនៅក្នុងសេវាកម្មជាមួយកងកម្លាំងអាកាស និងត្រូវបានរចនាឡើងដើម្បីការពារប្រឆាំងនឹងការវាយប្រហារតាមអាកាស និងអវកាស”។ ឧត្តមសេនីយទោ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះបានធ្វើការព្រមានចំៗថា នឹងអាចកើតជម្លោះរវាងបណ្តាប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ ហើយគ្រប់គ្នាត្រូវតែព្យាយាម ឲ្យអស់លទ្ធភាព ដើម្បីបញ្ចៀសហេតុការណ៍នេះ។ លោក Lavrov ដែលបានថ្លែងនៅអំឡុងពេល នៃសន្និសិទសារព័ត៌មានម្សិលមិញថា៖ សង្គ្រាមទាំងឡាយណាដែល រវាងមហាអំណាចនុយក្លេអ៊ែរគឺជារឿង ដែលមិនអាចកើតឡើងបាននោះទេ ទោះបីជាយ៉ាងអ្នកណាម្នាក់បានប្រើប្រាស់ សកម្មភាពធម្មតាដែលពាក់ព័ន្ធក្តីប៉ុន្តែវាគឺជាភាពប្រថុយប្រថានបំផុត ដែលនឹងអាចទាញភាគីជម្លោះឲ្យ ធ្លាក់ចូលក្នុងសង្គ្រាមនុយក្លេអ៊េរ។...
ហ្វាំងឡង់៖ ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinistö បានឲ្យដឹងថា ប្រទេសរបស់លោកអាចផ្តល់ ការហ្វឹកហ្វឺនដល់កងកម្លាំងអ៊ុយក្រែន ដែលពួកគេត្រូវការ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ បន្ទាប់ពីបានសង្កេតមើល សមយុទ្ធកងទ័ពហ្វាំងឡង់នៅ North Karelia លោក Niinistö បានផ្តល់យោបល់ថា ហ្វាំងឡង់ អាចជួយដល់កិច្ចខិតខំប្រឹងប្រែង សង្រ្គាមរបស់អ៊ុយក្រែន ដោយប្រាប់អ្នកសារព័ត៌មានថា ខ្លួននឹងបម្រុងទុកឧបករណ៍យោធា ដែលខ្លួនកំពុងបញ្ជូនទៅទីក្រុងគៀវ ជាមួយនឹងការបណ្តុះបណ្តាល ដែលត្រូវការដើម្បីធ្វើប្រតិបត្តិការវា។...
គៀវ៖ រដ្ឋមន្ត្រីការបរទេសឡាតវី ដែលជាសមាជិកនៃ សម្ព័ន្ធមិត្តយោធាណាតូ បានរកឃើញពីលទ្ធភាពដែលអ៊ុយក្រែន វាយប្រហារលើគោលដៅយោធាក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ លោក Edgars Rinkēvičs រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឡាតវី បានប្រាប់គេហទំព័រ Bloomberg ថាអ៊ុយក្រែន គួរតែត្រូវបានអនុញ្ញាតឱ្យបើកការ វាយប្រហារលើទីតាំងយោធា នៅក្នុងប្រទេសរុស្ស៊ី ដើម្បីការពារការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់ខ្លួន។ លោក Rinkēvičs...
បរទេស៖ប្រទេសរុស្សីនៅថ្ងៃនេះ ត្រូវបានសារព័ត៌មានបរទេស ចេញផ្សាយថាបានធ្វើការបញ្ជូនអាវុធប្រភេទ Tor-M2 ដែលជាអាវុធសម្រាប់ការពារមីស៊ីល និងការពារដែនអាកាស យ៉ាងហោចណាស់១៥គ្រឿង ទៅឲ្យប្រទេសបេឡារូស ព្រមទាំងឧបករណ៍វិស្វកម្ម ចំនួន១០ឈុតផ្សេងទៀតផងដែរ។ សព្វាវុធទាំងនេះត្រូវបានគេដឹងថា បានដឹកជញ្ជូនចេញពីស្ថានីយរថភ្លើង Yeysk station ក្នុងតំបន់ Krasnodar Krai ប្រទេសរុស្សីហើយកាលពីថ្ងៃទី២៥ខែវិច្ឆិកា និងទៅដល់គោលដៅ ថ្ងៃទី២៨ខែវិច្ឆិកាបន្ទាប់ពីបានចុះហត្ថលេខា រវាងប្រទេសទាំងពីររួចមក។ ទោះបីជាមិនបានបញ្ជាក់ថា...
បរទេស៖ នៅក្នុងឯកសារមួយដែលត្រូវបាន យកមកចេញផ្សាយដោយកាសែតបរទេស និងត្រូវបានស្គាល់ឈ្មោះថា The Conclusions of the war with NATO in Ukraine គេបានសង្កេតឃើញថា ប្រទេសរុស្សីបានបញ្ជាក់ប្រាប់ ទៅកាន់ក្រុមយោធា និងក្រុមអ្នកនយោបាយក្នុងប្រទេស ហើយថារុស្សីត្រូវការដាក់ពង្រាយទ័ពសរុប ៥លាននាក់ ទើបអាចយកឈ្នះសង្គ្រាមនេះបាន។ មន្ត្រីជាន់ខ្ពស់របស់កងកម្លាំង យោធាអ៊ុយក្រែនលោក...