បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា សហរដ្ឋអាមេរិកនឹងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីធានាបាននូវភាពលេចធ្លោ របស់ខ្លួននៅក្នុងឆាកអន្តរជាតិ បន្តទៅមុខទៀត។ ថ្លែងបែបនេះដោយ ប្រធានាធិបតីរុស្ស៊ី លោក Putin នៅក្នុងអំឡុងពេល ដែលលោកកំពុងវត្តមានចូលរួម ក្នុងការចាប់ផ្តើមសមយុទ្ធដែន សមុទ្រដ៏ធំបំផុត មិនធ្លាប់មានរបស់ប្រទេសរុស្សីកាលពីថ្ងៃអង្គារ។ លោកបានបន្ថែមថា...
ម៉ូស្គូ៖ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា កងទ័ពជើងទឹករបស់រុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធយុទ្ធសាស្ត្រទ្រង់ទ្រាយធំលើមហាសមុទ្រឆ្នាំ ២០២៤ដែលនឹងដំណើរការរហូតដល់ថ្ងៃទី១៦ ខែកញ្ញានេះ ។ ក្រសួងការពារជាតិបានឲ្យដឹងថា “សមយុទ្ធនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៃការហ្វឹកហ្វឺនប្រតិបត្តិការ និងការប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅក្នុងឆ្នាំ២០២៤” ។ ក្រសួងការពារជាតិបានឲ្យដឹងថា នាវាចម្បាំង នាវាមុជទឹក និងនាវាជំនួយជាង៤០០គ្រឿង ព្រមទាំងយន្តហោះកងទ័ពជើងទឹកជាង១២០គ្រឿង គ្រឿងសព្វាវុធយោធា និងផ្នែករឹងពិសេសចំនួន៧.០០០...
បរទេស៖ សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសអ៊ុយក្រែនបានចាប់ផ្តើមហោះហើរយន្តហោះគ្មានមនុស្សបើក (UAVs) ដែលទម្លាក់សារធាតុដែលក្តៅខ្លាំងដែលជាលោហៈធាតុរលាយ ទៅលើកងកម្លាំងរុស្ស៊ីនៅផ្នែកជួរមុខ។ អាវុធយុទ្ធភណ្ឌបំពាក់លើយានដ្រូននេះត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ និងត្រូវបានប្រើយ៉ាងទូលំទូលាយដោយពួកណាស៊ី និងសម្ព័ន្ធមិត្តក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាម CNN ដែលសរសេរនៅក្នុងអត្ថបទមួយកាលពីថ្ងៃសៅរ៍ថា ក្នុងអំឡុងពេលសប្តាហ៍មុន បណ្តាញ Telegram...
ម៉ូស្គូ៖ កាលពីថ្ងៃពុធ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានហាមឃាត់ការចូលមកក្នុងទឹកដីរបស់ខ្លួនសម្រាប់ជនជាតិអាមេរិកចំនួន៩២នាក់ ក្នុងបូករួមទាំង អ្នកកាសែត និងមន្ត្រីសន្តិសុខ ។ ក្រសួងខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហាមឃាត់នេះ គឺដើម្បីឆ្លើយតបទៅនឹងអ្វីដែលគេហៅថា “ជាការខ្លាចរអាល” សម្រាប់ការសិក្សាស្រាវដែលបន្តធ្វើឡើងដោយសហរដ្ឋអាមេរិក ដែលបូករួមបញ្ចូលការដាក់ទណ្ឌកម្មរបស់ឥស្សរជនរុស្ស៊ី ទៀតផង ។ បញ្ជីឈ្មោះអ្នកដែលត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសរុស្ស៊ី រួមមានបុគ្គលិកនៃប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ក៏ដូចជាមន្ត្រីសន្តិសុខសហរដ្ឋអាមេរិក ប្រធានក្រុមហ៊ុនឧស្សាហកម្មយោធា និងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗដែលផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ុយក្រែន...
ប៉ារីស៖ចៅក្រមបារាំង បានដាក់ប្រធាន Telegram លោក Pavel Durov ឲ្យស្ថិតនៅក្រោមការ ស៊ើបអង្កេត ជាផ្លូវការកាលពីថ្ងៃពុធ នៃការស៊ើបអង្កេត លើឧក្រិដ្ឋកម្ម ដែលបានរៀបចំនៅលើកម្មវិធីផ្ញើសារ ប៉ុន្តែបានផ្តល់ការធានា ឲ្យសហគ្រិនឲ្យនៅក្រៅឃុំ ដោយលោកបង់ប្រាក់ចំនួន ៥ លានអឺរ៉ូ ហើយលោក ត្រូវរាយការណ៍ ២ ដងក្នុងមួយសប្តាហ៍ ទៅប៉ូលីស...
បារាំង៖ក្រុម Hacker EvilWeb បានប្រាប់ឲ្យដឹងថា គេហទំព័ររដ្ឋាភិបាលជាច្រើនផ្សេងទៀតក៏ត្រូវបានវាយប្រហារ បន្ទាប់ពីប្រទេសបារាំងចាប់ខ្លួនស្ថាបនិក Telegram និងនាយកប្រតិបត្តិ លោក Pavel Durov នៅទីក្រុងប៉ារីស ខណៈក្រុម Hacker EvilWeb មកពីប្រទេសរុស្ស៊ីបានអះអាងទទួលខុសត្រូវចំពោះការលួចចូលនេះ នេះយោងតាមការចេញផ្សាយពីគេហទំព័រ RT ។ គេហទំព័ររបស់ទីភ្នាក់ងារសន្តិសុខតាមអ៊ីនធើណេតជាតិរបស់បារាំងត្រូវបានគេរាយការណ៍ថា ត្រូវបានគេលួចចូល និងត្រូវបានដកចេញជាបណ្តោះអាសន្ន...
បារាំង៖TechCrunch បានរាយការណ៍ ដោយដកស្រង់ការវិភាគនៃការទាញយកជាសកលពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Sensor Tower ថា ប្រជាប្រិយភាពជាសកល របស់កម្មវិធី Telegram Messenger បានកើនឡើង បន្ទាប់ពីការចាប់ខ្លួនស្ថាបនិក និងនាយកប្រតិបត្តិនៃវេទិកានេះ លោក Pavel Durov កាលពីថ្ងៃសៅរ៍យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ ចំនួននៃការទាញយកកម្មវិធី Telegram នៅលើប្រព័ន្ធប្រតិបត្តិការ...
រុស្ស៊ី ៖ យោងតាមលោក Sergey Naryshkin ប្រធានសេវាស៊ើបការណ៍ សម្ងាត់បរទេស (SVR) បាននិយាយថា លោកខាងលិច ទំនងជាមិនទទួលបានទិន្នន័យ រសើបណាមួយ អំពីប្រទេសរុស្ស៊ី ពីនាយកប្រតិបត្តិ Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរបារាំង កាលពីសប្តាហ៍មុនឡើយ នេះយោងតាមការចេញផ្សាយពីគេហទំព័រ RT...
ប៉ារីស៖ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍ កាលពីថ្ងៃចន្ទថា ការចាប់ខ្លួននាយកប្រតិបត្តិ នៃកម្មវិធីផ្ញើសារដ៏ពេញ និយម Telegram លោក Pavel Durov នៅប្រទេសបារាំង មិនមែនជាសកម្មភាព នយោបាយឡើយ នេះជាផ្នែកមួយ នៃការស៊ើបអង្កេតឯករាជ្យ តែប៉ុណ្ណោះយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។...
សាន់ហ្វ្រាន់ស៊ីស្កូ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta បាននិយាយថា ខ្លួនបានព្រមានយុទ្ធនាការប្រធានាធិបតី អាមេរិកឲ្យប្រុងប្រយ័ត្ន បន្ទាប់ពីខ្លួនបានរកឃើញការ ប៉ុនប៉ងលួចចូលដែលភ្ជាប់ ជាមួយប្រទេសអ៊ីរ៉ង់ ដោយប្រើសេវាកម្មផ្ញើសារ WhatsApp យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ការប្រកាសនេះគឺជាចុងក្រោយបង្អស់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស នៃការគំរាមកំហែងការលួចចូល នៅមុនការបោះឆ្នោតខែវិច្ឆិការវាងអនុប្រធានាធិបតី Kamala Harris និងអតីតប្រធានាធិបតី...