ប៉ារីស ៖ តុលាការប្រទេសបារាំង នៅបន្តការឃុំខ្លួនស្ថាបនិក និងជាប្រធានក្រុមហ៊ុនបច្ចេកវិទ្យាយក្សរុស្ស៊ី Telegram ដើមកំណើតរុស្ស៊ី លោក Pavel Durov មកដល់ថ្ងៃនេះ បន្ទាប់ពីការចាប់ខ្លួន របស់លោកនៅអាកាសយានដ្ឋាន Le Bourget ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹងកម្មវិធីផ្ញើសារដ៏ពេញនិយម ដែលជាកម្មវិធីដ៏ចម្រូងចម្រាសមួយនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ បើយោងតាមប្រភពជិតស្និទ្ធ នឹង...
មូស្គូ៖ ទំនាក់ទំនងចិន-រុស្ស៊ី គឺផ្អែកលើការមិនចងសម្ព័ន្ធភាព មិនប្រឈមមុខគ្នា និងមិនផ្តោតលើភាគីទីបីណាមួយឡើយ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយបន្ទាប់ពីជំនួបរវាងនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង និងនាយករដ្ឋមន្ត្រីរុស្ស៊ីលោកMikhail Mishustin កាលពីថ្ងៃពុធ។ ភាគីទាំងពីរបានសន្យាការពារ យ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ ហើយប្រឆាំងនឹងការប៉ុនប៉ង ណាមួយ ដើម្បីរារាំងការអភិវឌ្ឍន៍ធម្មតានៃទំនាក់ទំនងទ្វេភាគី ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសទាំងពីរ ឬរឹតបន្តឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច វឌ្ឍនភាពបច្ចេកវិទ្យា និងឱកាសអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសទាំងពីរ។...
រុស្ស៊ី ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ នៃលីគទីមួយ របស់ប្រទេសរុស្ស៊ី គឺក្លិប FC Rotor Volgograd បានដើរចូលទីលានប្រកួត ជាមួយសត្វឆ្កែគ្មានទីជម្រកជាច្រើនក្បាល សម្រាប់ការប្រកួតកាលពីសប្តាហ៍មុន ដើម្បីគាំទ្របុព្វហេតុ នៃការចិញ្ចឹមសត្វ។ ការចាប់ផ្តើមប្រកួតជាមួយកីឡាករ ១១នាក់ របស់ Rotor ត្រូវបានអមដោយសត្វឆ្កែ...
មូស្គូ៖ ការវាយប្រហារ របស់អ៊ុយក្រែន នៅតាមព្រំដែនរុស្ស៊ី នឹងទទួលបានការឆ្លើយតបដ៏សក្តិសមបំផុត ហើយភារកិច្ចចម្បង របស់យោធារុស្ស៊ី គឺការបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទឹកដីរុស្ស៊ី នេះបើតាមការលើកឡើងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ មេដឹកនាំរុស្ស៊ីរូបនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំ ប្រតិបតិ្តការមួយតាមរយៈសន្និសីទវីដេអូ ស្តីពីស្ថានភាពនៅក្នុង តំបន់ព្រំដែនថា “សត្រូវពិតជា នឹងទទួលបានការឆ្លើយ តបដ៏សក្តិសម ហើយគោលដៅទាំងអស់...
ទួកគី ៖ កាសែត Takvim បានអះអាងថា ប្រទេសទួកគី នឹងកំណត់ពេលវេលាឲ្យបិទ Telegram ជុំវិញការខកខានមិនបានសហការ ជាមួយអាជ្ញាធររបស់ប្រទេសនេះ បន្ទាប់ពីក្រុមហ៊ុននេះ ត្រូវបានគេរាយការណ៍ថា មិនបានឆ្លើយតបទៅនឹងការជូនដំណឹងច្រើនជាង ១,០០០ ចេញដោយអាជ្ញាធរបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (BTK) របស់ទួកគី។ កាលពីថ្ងៃសៅរ៍ ទីក្រុងអង់ការ៉ាបាននិយាយថា ខ្លួនបានស្ដារការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមមួយផ្សេងទៀតគឺ Instagram...
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ី នឹងចាត់វិធានការតបតគ្នា ប្រសិនបើសហរដ្ឋអាមេរិក ដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាល្លឺម៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានលើកឡើងថា “ប្រសិនបើសហរដ្ឋអាមេរិក អនុវត្តផែនការបែបនេះ យើងនឹងពិចារណា លើការដាក់ពង្រាយអាវុធវាយប្រហារនរយៈចម្ងាយមធ្យម និងខ្លី រួមទាំងការបង្កើន សមត្ថភាពរបស់កងទ័ពឆ្នេរសមុទ្រ នៃកងទ័ពជើងទឹករបស់យើង”...
ប៉ារីស ៖ តុលាការកំពូល របស់កីឡាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្តេជ្ញាចិត្ត របស់ប្រទេសរុស្ស៊ី ដើម្បីតំណែងយកមេដាយមាស លើវិញ្ញាសាកីឡាជិះស្គីលើទឹកកក ជាក្រុមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ ២០២២ មកវិញត្រូវបានបរាជ័យទំាងស្រុង តាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ជនជាតិរុស្ស៊ីបានប្តឹងឧទ្ធរណ៍ប្រឆាំង នឹងការសម្រេចចិត្តដកហូតមាស ដែលពួកគេបានឈ្នះភាគច្រើន ដោយសារពិន្ទុដោយកីឡាការិនី Kamila Valieva អាយុ...
រុស្ស៊ី ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ប្រទេសរុស្ស៊ី Tatyana Golikova បានប្រាប់វេទិកាសុខភាព សង្គមកាលពីថ្ងៃពុធថា ការប្រើប្រាស់គ្រឿងស្រវឹង និងអ្នកជក់បារីប្រចាំឆ្នាំ របស់ប្រជានជាប្រទេសរុស្ស៊ី បានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ។ លោកស្រីឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០៩ ការទទួលទានគ្រឿងស្រវឹងក្នុងប្រទេសបានធ្លាក់ចុះពី ១៤ ទៅ...
បរទេស៖ មន្ត្រីនៅក្នុងតំបន់ Krasnodar របស់រុស្ស៊ីបាននិយាយនៅថ្ងៃចន្ទថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានបំផ្លាញរោងចក្រចម្រាញ់ប្រេងមួយ។ ក្រុមមន្ត្រីបាននិយាយថា រោងចក្រចម្រាញ់ Tuapse ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងយក្សរុស្ស៊ី Rosneft ត្រូវឆាបឆេះដែលក្រោយមកត្រូវបានពន្លត់ឱ្យរលត់វិញ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រោងចក្រដដែលនេះ ត្រូវបានបំផ្លាញដោយការវាយប្រហារ របស់អ៊ុយក្រែនជាច្រើន លើកនៅដើមឆ្នាំនេះ...
បរទេស៖ សារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់ប្រភពសន្តិសុខនិងចែករំលែកវីដេអូមួយថា ទាហានអ៊ុយក្រែនមួយក្រុមក្លាហានដោយនាំគ្នាហែលទឹកទន្លេ Dnieper ក្នុងគោលបំណងដើម្បីបង្ហាញការចុះចាញ់ជាមួយទាហានរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រូបភាពសខ្មៅថតពីយន្តហោះគ្មាន មនុស្សបើកពេលយប់បង្ហាញបុរសបួននាក់ហែលទឹកទៅត្រើយ ម្ខាងទន្លេ។ ឃ្លីបនោះបង្ហាញពួកគេចេញពីទឹក ដោយដៃរបស់ពួកគេនៅ ពីក្រោយក្បាលរបស់ពួកគេ ខណៈដែលទាហានរុស្ស៊ីកំពុងរង់...