ព័ត៌មានអន្តរជាតិ
តុលាការកំពូលកូរ៉េខាងត្បូង បញ្ជាក់ថា រូបសំណាកព្រះពុទ្ធ ដែលត្រូវបានចោរលួចនោះ ជាកម្មសិទ្ធិរបស់ប្រាសាទជប៉ុន
សេអ៊ូល៖ តុលាការកំពូលរបស់ប្រទេសកូរ៉េខាងត្បូង បានសម្រេចថា ព្រះពុទ្ធបដិមាមួយអង្គ ដែលត្រូវបានលួចពីប្រាសាទជប៉ុនកាលពីឆ្នាំ២០១២ ជាកម្មសិទ្ធិរបស់ប្រាសាទនេះ ដោយបានច្រានចោលការអះអាងរបស់ប្រាសាទកូរ៉េខាងត្បូងចំពោះកម្មសិទ្ធិរបស់ខ្លួន។ ការសម្រេចចិត្តលើរូបសំណាកសតវត្សរ៍ទី១៤ បានធ្វើតាមការសម្រេចស្រដៀងគ្នាដោយតុលាការជាន់ខ្ពស់ Daejeon កាលពីខែកុម្ភៈ។ រូបសំណាកនេះត្រូវចោរជាជនជាតិកូរ៉េខាងត្បូងលួច ហើយត្រូវបានយកមកវិញដោយអាជ្ញាធរកូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៣។ សេចក្តីសម្រេចរបស់តុលាការកំពូល ធ្វើឡើងចំពេលដែលទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង មានភាពប្រសើរឡើង បន្ទាប់ពីទីក្រុងសេអ៊ូល បានសន្យាថា នឹងដោះស្រាយវិវាទការងារក្នុងសម័យសង្គ្រាមដ៏រ៉ាំរ៉ៃជាមួយទីក្រុងតូក្យូ។ ក្នុងឆ្នាំ២០១៧ តុលាការស្រុក...