បច្ចេកវិទ្យា
ក្រុមហ៊ុនផលិត រ៉ូបូតចិន ចែករម្លែកវីដេអូគួរឲ្យរន្ធត់ នៃចលនា មនុស្សយន្ត មានជើង៤ស្របគ្នា
ចិន៖ការកាន់កាប់មនុស្សយន្តគឺជាគ្រោង នៃខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រជាច្រើន ប៉ុន្តែវីដេអូមួយត្រូវបានចែករម្លែកនៅលើ Twitter មានអ្នកខ្លះជឿថា គំនិតនេះប្រហែលជាមិនឆ្ងាយទេ ខណៈអ្នកប្រើប្រាស់ Twitter និយាយថា យើងអាចចាប់ផ្តើម កាន់កាប់មនុស្សយន្តបាននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកប្រើប្រាស់ម្នាក់បានចែករម្លែកវីដេអូពីក្រុមហ៊ុនផលិតគ្រឿង យន្ត Unitree មានមូលដ្ឋាននៅប្រទេសចិនបង្ហាញពីក្រុមមនុស្សយន្តមានជើង៤ធ្វើចលនា ជាឯកច្ឆន្ទ។ មនុស្សយន្តបំពាក់ដោយប្រព័ន្ធ AI មានឈ្មោះថា Aliengo ត្រូវបានរចនាឡើង...