ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីស្រីលង្កា សម្រេចចិត្តលាលែងតំណែង ជុំវិញបញ្ហាចលាចលជាច្រើនខែ
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះ នាយករដ្ឋមន្ត្រីស្រីលង្កាលោក Mahinda Rajapaska បានប្រកាសលាលែងចេញពីតំណែង ហើយបន្ទាប់ពីហេតុការណ៍ចលាចល ពាសពេញប្រទេស អស់រយៈពេលជាច្រើនខែមកនេះ។ មូលហេតុសំខាន់ដែលនាំ ឲ្យមានការបាតុកម្មជាបន្តបន្ទាប់ ពីសំណាក់ក្រុមបាតុករនោះ ក៏ដោយសារតែពួកគេបានចោទថា រដ្ឋាភិបាលបានជាប់បំណុល កាន់តែធ្ងន់ធ្ងរឡើយ ខណៈដែលតម្លៃប្រេងសាំងក៏កាន់តែថ្លៃ បញ្ហាអតិផរណាក៏កើតឡើង ជាមួយគ្នាដែលវាបានរុញច្រាន ឲ្យពលរដ្ឋជាច្រើនធ្លាក់ចូលទៅក្នុង ភាពក្រីក្រកាន់តែខ្លាំងឡើង។...