គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ប្រទេសអ៊ុយក្រែន បានបង្កើនសម្ពាធលើសម្ព័ន្ធមិត្តលោកខាងលិច របស់ខ្លួនដោយបានបង្ហាញអំពីភាពខ្វះចន្លោះ នៃការរីកចម្រើនលើការបង្កើតសាលាក្តីអន្តរជាតិមួយដើម្បីកាត់ទោសមេដឹកនាំរុស្ស៊ី និងលើការផ្ទេរទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កកនោះ ។ លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេស បានថ្លែងដោយសំដៅដល់សាលាក្តីមួយថា “ជាអកុសល យើងស្ថិតនៅក្នុងប្រភេទនៃភាពជាប់គាំងលើទាំង២ ដោយសារយើងមានការបែងចែកលើបញ្ហាទី១...
ប៉េកាំង៖ នៅពេលដែលលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក បង្កើនជំនួយផ្នែកយោធាដល់អ៊ុយក្រែន អ្នកជំនាញចិន បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ពន្លត់អណ្តាតភ្លើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយកុំចាប់ពង្រត់បណ្តាប្រទេសអ៊ឺរ៉ុប ដើម្បីជួយឱ្យប្រទេសនេះសម្រេចបាននូវ គោលដៅនៃការទប់ស្កាត់រុស្ស៊ី ដោយជំរុញឱ្យភាគីពាក់ព័ន្ធ ដែលពាក់ព័ន្ធនៅក្នុង ជម្លោះ ដើម្បីចូលរួមក្នុងការចរចា។ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានប្រកាសពីការមកដល់របស់លោក នៅទីក្រុងប៊ែរឡាំង សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានជួបជាមួយសម្តេចប៉ាប...
បរទេស៖ អតីតអ្នកកាសែតជើងចាស់ របស់អាមេរិកលោក Seymour Hersh បានធ្វើការអះអាងកាលពីពេលថ្មីៗនេះ ការផ្គត់ផ្គង់អាវុធរបស់លោកខាងលិច ស្រោចទៅលើប្រទេសអ៊ុយក្រែន នោះបែរជាបច្ចុប្បន្នកំពុងត្រូវបាន លក់ចូលទៅក្នុងទីផ្សារងងឹងទៅវិញ។ លោកបានអះអាងទៀតថា មេបញ្ជាការយោធារបស់អ៊ុយក្រែន ជាច្រើនបាននាំគ្នាប្រមូលលក់អាវុធទាំងនោះ ចូលទៅក្នុងប្រទេសប៉ូឡូញប្រទេសរ៉ូមានី និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាលោក Seymour Hersh គឺជាម្ចាស់ពានរង្វាន់ Pulitizer...