សិល្បៈ និង កម្សាន្ត
មកដឹងប្រវត្តិ របស់អ្នកនិពន្ធសៀវភៅ អរិយធម៌ខ្មែរ លោកស្រី ឡាយ ហ៊ុនគី ហៅ ត្រឹង ងា
លោកស្រី ឡាយ ហ៊ុនគី ត្រូវបានគេស្គាល់ថាជាម្ចាស់សៀវភៅអរិយធម៌ខ្មែរ តាមរយៈឈ្មោះមួយទៀតរបស់លោកស្រី គឺ ត្រឹង ងា (ជាឈ្មោះដែលត្រូវបានគេហៅតាមស្វាមីក្នុងសម័យអាណានិគមបារាំង)។ លោកស្រី គឺជាស្ត្រីខ្មែរដំបូង ដែលបានចងក្រងសៀវភៅប្រវត្តិសាស្ត្រសម្រាប់កូនខ្មែរជំនាន់ក្រោយបានសិក្សា និងរៀនសូត្ររហូតមកដល់ពេលបច្ចុប្បន្ននេះ។ លោកស្រី ត្រឹង ងា មានឈ្មោះដើមថា ឡាយ ហ៊ុនគី កើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៩...