អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា នាយកប្រតិបត្តិមហាសេដ្ឋី លោក Elon Musk កាលពីថ្ងៃចន្ទបានរំលឹកអំពីកម្មសិក្សារបស់លោកដែលជាផ្លូវមួយដ៏សំខាន់បំផុតក្នុងជីវិតរបស់លោក មុនពេលស្វែងរកក្រុមហ៊ុនផលិតរ៉ុក្កែតផ្ទាល់ខ្លួនរបស់លោក គឺក្រុមហ៊ុន SpaceX ។ នាយកប្រតិបត្តិបានសរសេរកម្មវិធីសម្រាប់ហ្គេមវីដេអូនៅក្រុមហ៊ុនមួយដែលមានឈ្មោះថា Rocket Science ជាអ្នកហាត់ការរដូវក្តៅ មុនពេលក្រុមហ៊ុន SpaceX ត្រូវបានបង្កើតជាផ្លូវការ។លោក Musk បានចែករម្លែករូបភាពនៃស៊ីឌីហ្គេមដែលមានចំណងជើងថា Loadstar:...
តៃប៉ិ៖ រដ្ឋមន្ត្រីការបរទេសរបស់កោះតៃវ៉ាន់ បាននិយាយក្នុងការស្តីបន្ទោសយ៉ាងម៉ឺងម៉ាត់ចំពោះលោក Elon Musk ដែលបានអះអាងថា តៃវ៉ាន់ គឺជាផ្នែកសំខាន់មួយរបស់ប្រទេសចិន ខណៈមហាសេដ្ឋីរូបនេះបានដើរចូលទៅក្នុងបញ្ហាបន្លាចនៃទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិម្តងទៀត យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ លោក Musk ជាម្ចាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ក៏ដូចជាក្រុមហ៊ុនរថយន្តអគ្គិសនី Tesla និងបណ្តាញផ្កាយរណប Starlink...
អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា Meta បានបើកដំណើរការកម្មវិធីថ្មីមួយដែលមានឈ្មោះថា Threads ហើយកម្មវិធីនេះត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយវេទិកាដូចជា Twitter ដោយមានអ្នកប្រើប្រាស់នូវវេទិកាដែលមានមូលដ្ឋានលើអត្ថបទសម្រាប់ការទំនាក់ទំនង និងការចែករម្លែកព័ត៌មានថ្មីៗ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ លោក Elon Musk ដែលជាសហគ្រិនល្បីឈ្មោះ និងជាម្ចាស់ក្រុមហ៊ុន Twitter បានបណ្តេញបុគ្គលិកជាច្រើននៅ Twitter ។...
អាមេរិក៖ នេះបើយោងតាមទិន្នន័យថ្មី ដែលចេញផ្សាយដោយធនាគារកណ្តាល នៃទីក្រុងញូវយ៉កបានឲ្យដឹងថា សមតុល្យកាតឥណទានរបស់ជនជាតិអាមេរិក បានកើនឡើងប្រហែល ៤៥ ពាន់លានដុល្លារ ក្នុងត្រីមាសទី២ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈបំណុលឥណទានបានកើនឡើងលើសពី ១ ពាន់ពាន់លានដុល្លារ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN។ នេះបើយោងតាម Fed បាននិយាយថា ការកើនឡើងកម្រិត នៃបំណុលកាតឥណទាន គួបផ្សំនឹងប្រាក់កម្ចីទិញរថយន្តបានជំរុញឲ្យបំណុល គ្រួសារសរុបកើនឡើងប្រហែល...
អាមេរិកនេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ការធ្លាក់ចុះ នៃតម្លៃលីចូមនឹងធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងលទ្ធភាព នៃការផលិត និងទិញរថយន្តអគ្គិសនី ហើយលោក Elon Musk សប្បាយចិត្តជាពិសេសចំពោះវាដែរ។ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ការបន្ធូរបន្ថយសម្ពាធនៃការផ្គត់ផ្គង់បានមើលឃើញថា តម្លៃនៃលីចូមកាបូណាតបានធ្លាក់ចុះពាក់កណ្តាល ខណៈពេលដែលនីកែល និងកូប័លជាវត្ថុធាតុដើមសំខ់ន់ៗផ្សេងទៀត ដែលប្រើសម្រាប់ការផលិតអាគុយ EV បានឃើញការធ្លាក់ចុះនៃតម្លៃផងដែរ។ ចំពោះរកប្រាក់ចំណូលរបស់ក្រុមហ៊ុន Tesla...
បរទេស៖ អតីតម្ចាស់ជើងឯក UFC លោក Khabib Nurmagomedov ត្រូវបានគេរាយការណ៍ថា បានបដិសេធក្នុងការហ្វឹកហាត់ ដល់មហាសេដ្ឋីអាមេរិក លោក Elon Musk សម្រាប់ការប្រយុទ្ធរបស់មហាសេដ្ឋីរូបនេះ ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Meta ឬ ហ្វេសប៊ុក លោក Mark Zuckerberg , នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ ទ្រព្យសម្បត្តិរបស់បុរសកំពូលមហាសេដ្ឋីលោក Elon Musk បានធ្លាក់ចុះភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ដល់ទៅ២០,៣ពាន់លានដុល្លារបន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Telsa បានធ្លាក់ចុះខ្លាំងក្នុងកំណត់ត្រាដ៏អាក្រក់បំផុតមួយ។ យោងតាមការចេញផ្សាយរបស់ RT ភាគហ៊ុនរបស់ Tesla បានធ្លាក់ចុះ៩,៧ភាគរយមកត្រឹមតែ២៦២,៩០ដុល្លារក្នុងមួយហ៊ុនគិតនៅក្នុងម៉ោងធ្វើការជួញដូរនៅក្នុងទីក្រុងញូវយ៉ក ថ្ងៃព្រហស្បតិ៍គឺជាអត្រាធ្លាក់ចុះច្រើនបំផុត មិនធ្លាប់មានតាំងតែពីថ្ងៃទី២០ខែមេសាមកម្ល៉េះ។ គួរឲ្យដឹងដែរថាភាគហ៊ុនរបស់ Telsa បានធ្លាក់ចុះបន្ទាប់ពីមានការប្រកាសដោយប្រធានប្រតិបត្តិរបស់ក្រុមហ៊ុនថា Telsa នឹងបន្តទំលាក់តម្លៃលក់របស់រថយន្តប្រសិន បើអត្រាការប្រាក់នៅអាមេរិក នៅតែបន្តកើនឡើងដូចពេលបច្ចុប្បន្នននេះ។ នេះមានន័យថាលោក...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា មេធាវីរបស់លោក Elon Musk បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Wachtell, Lipton, Rosen & Katz ជាក្រុមហ៊ុនមេធាវីវរជន តំណាងឲ្យ Twitter ក្នុងអំឡុងពេលដំណើរការតុលាការជុំវិញការកាន់កាប់របស់លោក Musk កាលពីឆ្នាំមុន សម្រាប់ការទទួលបានប្រាក់សំណងដ៏ច្រើនពីក្រុមហ៊ុនសម្រាប់សេវាកម្មរបស់ខ្លួន។ បណ្ដឹងនេះត្រូវបានដាក់ដោយក្រុមហ៊ុន...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា លោក Elon Musk ត្រូវបានសមាជិកម្នាក់ក្នុងចំណោមបុគ្គលិកផ្ទាល់ខ្លួនរបស់លោកមានការជំទាស់ បន្ទាប់ពីលោកបាននិយាយថា លោកបាន “សម្លាប់” ស្លាក “ផ្លូវការ” ថ្មីសម្រាប់គណនី Twitter ជាក់លាក់។ ប៉ុន្មានម៉ោងបន្ទាប់ពីសំណើនេះក្លាយជាសាធារណៈ លោកបានប្រាប់ថា វាមិនដំណើរការទេ។ គំនិតនេះគឺដើម្បីប្រើប្រាស់ស្លាកផ្លូវការដើម្បីសម្គាល់គណនីរបស់មន្ត្រីរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងបុគ្គលសាធារណៈផ្សេងទៀត នៅពេលការផ្លាស់ប្តូរទៅលើសញ្ញាធីកពណ៌ខៀវរបស់វេទិកាចូលជាធរមាន។ លោក...
ញូវយ៉ក៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា លោក Elon Musk មហាសេដ្ឋីបំផុតរបស់ពិភពលោកបានធ្វើកិច្ចព្រមព្រៀងកាលពីថ្ងៃច័ន្ទដើម្បីទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ដោយបិទបាំងរឿងអាស្រូវជាមួយនឹងការគំរាមកំហែងកាន់កាប់ដោយអរិភាព មុនពេលផ្តល់ឲ្យលោកគ្រប់គ្រងផ្ទាល់ខ្លួនលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏មានឥទ្ធិពលបំផុតមួយនៅលើភពផែនដី។ Twitter ល្បីល្បាញជាឧបករណ៍បំពងសំឡេងសម្រាប់អតីតប្រធានាធិបតីអាមេរិក Donald Trump មុនពេលវេទិកានេះបានហាមឃាត់លោក ហើយ Musk ជាអ្នកនិយាយដោយសេរីដែលប្រកាសខ្លួនឯងថាលោកចង់កែទម្រង់អ្វីដែលលោកមើលឃើញថា ជាខ្លឹមសារហួសហេតុរបស់វេទិកា និងការសម្របសម្រួល។...