ព័ត៌មានអន្តរជាតិ
សហភាពអឺរ៉ុប ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការងារជាមួយ រដ្ឋបាលលោក បៃដិន ដើម្បីដោះស្រាយជម្លោះជំនួញ
បរទេស៖ សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានទទួលស្គាល់សកម្មភាព រដ្ឋាភិបាលអាមេរិកថ្មី ដែលផ្អាកដាក់ពន្ធគយបន្ថែម លើទំនិញសហភាពអឺរ៉ុប នៅក្នុងជម្លោះដ៏វែងឆ្ងាយមួយ ជុំវិញបញ្ហាពន្ធយន្តហោះ និងបាននិយាយថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើការងារដោះស្រាយជម្លោះជំនួញ។ ការិយាល័យតំណាងជំនួញសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនបានព្រមព្រៀងគ្នាជាមួយ ឧស្សាហកម្មសហរដ្ឋអាមេរិកថា វាមិនចាំបាច់នោះទេ ដើម្បីរក្សាពន្ធគយដែល មានស្រាប់លើទំនិញអឺរ៉ុប នៅពេលបច្ចុប្បន្ននេះ។ ដោយត្រូវគេសួរអំពីការសម្រេចចិត្ត...