ព័ត៌មានអន្តរជាតិ
លោក ត្រាំ ត្រូវបានបង្គាប់ឲ្យបង់ប្រាក់សំណង ចំនួន ៨៣លានដុល្លារ សម្រាប់ការបរិហារកេរ្តិ៍ អ្នកសរសេរអត្ថបទ
វ៉ាស៊ីនតោន៖ គណៈវិនិច្ឆ័យរបស់តុលាការសហព័ន្ធអាមេរិកបានបង្គាប់ឲ្យលោក ដូណាល់ ត្រាំ ផ្តល់សំណងចំនួន ៨៣,៣លានដុល្លារដល់អ្នកសរសេរអត្ថបទ ជុំវិញការអត្ថាធិប្បាយបង្ខូចកេរ្តិ៍ឈ្មោះ ដែលធ្វើឡើងដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ នៅពេលលោកកាន់តំណែងក្នុងឆ្នាំ២០១ ទាក់ទងនឹងការអះអាងដែលថាគាត់បានរំលោភផ្លូវភេទនាងក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ អ្នកឈរជួរមុខអាយុ ៧៧ឆ្នាំនៅក្នុងការប្រណាំងប្រជែងជ្រើសរើសប្រធានាធិបតីនៃសាធារណរដ្ឋបានពិពណ៌នាការសម្រេចចិត្តរបស់គណៈវិនិច្ឆ័យថា “គួរឱ្យអស់សំណើច” ហើយបានឲ្យដឹងថា លោកនឹងប្តឹងឧទ្ធរណ៍។ អ្នកសរសេរអត្ថបទឈ្មោះលោកស្រី Jean Carroll បានអះអាងនៅក្នុងសៀវភៅអនុស្សាវរីយ៍ឆ្នាំ២០១៩ និងក្នុងឱកាសផ្សេងៗដែលលោក...