ព័ត៌មានអន្តរជាតិ
លោក បៃដិន នឹងមិនបណ្តេញលោក Austin ចេញពីតំណែង ដោយសារការខកខាន ក្នុងការរាយការណ៍ ពីការចូលមន្ទីរពេទ្យ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក បៃដិន មិនមានគម្រោងបណ្តេញរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin ចេញពីតំណែងនោះទេ បន្ទាប់ពីលោកបានរងការចោទប្រកាន់ចំពោះការខកខានមិនបានបង្ហាញពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ជាច្រើនថ្ងៃ ប៉ុន្តែរដ្ឋបាលរបស់លោក នឹងស៊ើបអង្កេតលើ “កង្វះតម្លាភាព” ។ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានឲ្យដឹងថា លោក បៃដិន ចង់បន្តធ្វើការជាមួយលោក Austin ខណៈដែលប្រធានាធិបតីគោរព...