ព័ត៌មានអន្តរជាតិ
លោក វូដ្រូ វិលសុន តស៊ូពីការយាយីដោយជំងឺ រហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨
លោក វូដ្រូ វិលសុន (Woodrow Wilson) ជាប្រធានាធិបតីទី២៨ ហើយក៏ជាប្រធានាធិបតីដ៏ល្បីល្បាញមួយរូបណៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ ភាពល្បីល្បាញដោយសារតែសមត្ថភាពដ៏ប៉ិនប្រសព្ធរបស់លោក ហើយលោកបានកាន់តំណែងជាប្រធានាធិបតីបានចំនួនពីរអាណត្តិ។ ក្រោមការដឹកនាំរបស់លោក មានបញ្ហាស្មុកស្មាញជាច្រើននៅក្នុងប្រទេសអាមេរិក ហើយត្រូវបានដោះស្រាយជាបន្តបន្ទាប់។ ប៉ុន្តែទម្រាំទទួលបានតំណែងជាប្រធានាធិបតីរបស់អាមេរិកនាពេលនោះ លោកក៏បានតស៊ូជំនះរាល់ការលំបាកមិនស្ទើរដែរ គឺនៅក្មេងដោយសារតែសុខភាពរបស់លោកខ្សោយពេក ដោយអាយុជាង១០ឆ្នាំទៅហើយលោកនៅតែមិនអាចអានអក្សរបាន។ នេះជាមូលហេតុដែលលោកមិនអាចចូលរៀននៅសាលារៀនដូចក្មេងដ៏ទៃទៀតបាន។ ក្រោយមកលោកក៏ត្រូវបានជំងឺតាមយាយីស្ទើរបាត់បង់ជីវិតម្ដងៗថែមទៀតផង។ យ៉ាងណាមិញអំណាចនៃការតាំងចិត្ត ជំនះបញ្ហាបានធ្វើអោយលោក វូដ្រូ វីលសុន...