សិល្បៈ និង កម្សាន្ត
អតីត អ្នកនិពន្ធល្បីឈ្មោះ នៅផលិតកម្មសាន់ដេ ម្នាក់ ចេញមុខទម្លាយពីចរិត តារាចម្រៀងមួយក្រុម និងមូលហេតុ ដែលលោក លាឈប់ពីការងារ
ភ្នំពេញ ៖ លោក សាន សេកសុខុម ត្រូវបានទស្សនិកជន មួយចំនួនធំ ស្គាល់ច្បាស់ថា ជាអតីតអ្នកនិពន្ធទំនុកចម្រៀង ដ៏សមត្ថភាពខ្ពស់ម្នាក់ នៅក្នុងផលិតកម្មសាន់ដេ ដោយស្នាដៃរបស់លោកទាំងអស់ សុទ្ធតែមានអត្ថន័យខ្លឹមសារ អន្លង់អន្លោច ចុងជួនល្អ ស្ដាប់មិនចេះជិនណាយឡើយ ។ គួរឱ្យដឹងថា ស្នាដៃទំនុកចម្រៀង តែងនិពន្ធដោយលោក សាន សេកសុខុម...