វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងមេដឹកនាំអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានកំណត់ដំណាក់កាល សម្រាប់ការបន្តដ៏តានតឹង និងគ្មានការចុះចាញ់នៃ សង្រ្គាមនៅអ៊ុយក្រែននោះឡើយ។ លោក បៃដិន បានព្រមានថា ទីក្រុងមូស្គូគ្មានចេតនាបញ្ចប់ “សង្រ្គាមដ៏ឃោរឃៅ” របស់ខ្លួនឡើយ ហើយបានប្តេជ្ញាគាំទ្រសហរដ្ឋអាមេរិក ចំពោះទីក្រុងគៀវ សម្រាប់ដរាបណាប្រទេសនេះត្រូវការ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានលើកឡើងថា ប្រសិនបើរុស្ស៊ីកំពុងរៀបចំផែនការ “វាយប្រហារភេរវកម្ម” លើទំនប់ធំមួយនៅក្នុងតំបន់ Kherson របស់អ៊ុយក្រែន វាមានន័យថា ប្រជាជនរុស្ស៊ី “ដឹងយ៉ាងច្បាស់” ថាពួកគេនឹងប្រឈមមុខនឹង ការខាតបង់នៅភាគខាងត្បូងនៃប្រទេស។ ការអត្ថាធិប្បាយរបស់លោក ហ្សេឡិនស្គិ បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍មួយថ្ងៃ បន្ទាប់ពីវិទ្យាស្ថានសិក្សាសង្រ្គាម (ISW) បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា កងកម្លាំងរុស្ស៊ី...