កីឡា
ជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតប្រជែងជាលើកដំបូងសម្រាប់ជើងឯកពិភពលោក Formula E ដែលដើរដោយថាមពលអគ្គិសនី
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ថា រដ្ឋាភិបាលក្រុងតូក្យូបានឲ្យដឹងនៅថ្ងៃពុធនេះថា ផ្លូវនានានៅក្នុងទីក្រុងតូក្យូ នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រណាំងរថយន្តជាលើកដំបូងដែលមិនធ្លាប់មានពីមុនមករបស់ប្រទេសជប៉ុន ក្នុងការប្រកួតជើងឯកពិភពលោក Formula E ដែលរថយន្តដើរដោយថាមពលអគ្គិសនីទាំងអស់នៅខែមីនាឆ្នាំក្រោយ ។ ចំពោះការសម្រេចនេះបានកើតឡើងនៅគ្រាដែលទីក្រុងស្វែងរកការបង្កើនយុទ្ធសាស្រ្តនៃការបំភាយកម្រិតសូន្យរបស់ខ្លួនដែលមានគោលបំណងកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតដល់កម្រិតសូន្យសុទ្ធត្រឹមឆ្នាំ២០៥០ ។ អ្នករៀបចំកម្មវិធីបានលើកឡើងថា ការប្រណាំងរថយន្តជើងឯកពិភពលោក ABB FIA Formula E...