ព័ត៌មានអន្តរជាតិ
មេដឹកនាំបេឡារូស បង្ហាញពីការរៀបចំយោធាថ្មី ជាមួយនឹងរុស្សី
បរទេស៖ប្រធានាធិបតីនៃប្រទេសបេឡារូសលោក Alexander Lukashenko កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើការពន្យល់ថាក្រុមយោធាមកពីប្រទេសរុស្សី និងប្រទេសបេឡារូស កំពុងចាប់ផ្តើមធ្វើការហ្វឹកហាត់រួមគ្នា ដែលអាច នឹងក្លាយទៅជាអង្គភាពយោធា មួយរួមគ្នាប្រយុទ្ធនៅក្នុងសមរភូមិ។ សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះ បានធ្វើឡើងនៅចំពេលដែលប្រទេសបេឡារូស កំពុងមានភាពតានតឹងខ្លាំងជាមួយនឹងលោកខាងលិចចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន និងនៅចំពេលដែលមានដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីក្រសួង ការពារជាតិរបស់ប្រទេសរុស្សី Sergey Shoigu នៅក្នុងរដ្ឋធានី Minsk។ លោក Lukashenko បានថ្លែងបែបនេះថា៖ថ្ងៃនេះ យើងកំពុងរៀបចំកងកម្លាំងយោធារួមគ្នាមួយ។...