ព័ត៌មានអន្តរជាតិ
រុស្ស៊ីថា សង្គ្រាមលោកលើកទី៣ បានកើតឡើងរួចទៅហើយ
បរទេស៖ ជម្លោះជាសកលថ្មីមួយកំពុងផ្ទុះឡើងនៅក្នុងប្រព័ន្ធអ៊ីនធឺណេត ហើយមន្ត្រីការពារជាតិកំពូលរបស់រុស្ស៊ីបានអះអាងដោយបន្ថែមថា រដ្ឋាភិបាលទីក្រុងមូស្គូសង្ឃឹមថា នឹងធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីកាត់បន្ថយហានិភ័យដែលបណ្តាលមកពីការប៉ះទង្គិចគ្នាខាងឌីជីថលទៅវិញទៅមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Andrey Krutskikh មន្ត្រីក្រសួងការបរទេស ដែលទទួលបន្ទុកត្រួតពិនិត្យកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសស្តីពីសន្តិសុខព័ត៌មាន បាននិយាយបែបនេះ គឺនៅក្នុងសន្និសីទសិក្សាមួយស្តីពីប្រធានបទនៃកន្លែងរបស់រុស្ស៊ីនៅក្នុងពិភពនយោបាយនាពេលបច្ចុប្បន្ននេះ។ លោកបានអះអាងថា ការវាយប្រហារតាមអ៊ីនធឺណិតបានកើតឡើងជាញឹកញាប់ និងធ្ងន់ធ្ងររហូតដល់បង្កើតជាជម្លោះពិភពលោកថ្មី ហើយវាបានលាក់បាំងពីភ្នែកសាធារណៈ។...