កីឡា
លោក Gerrard អះអាងថា Al Ettifaq នឹងចំណាយខ្ទង់ធំនៅខែមករានេះ
គ្រូបង្វឹកក្លឹប Al Ettifaq លោក Steven Gerrard បានធ្វើការលើកឡើងថាក្លឹបរបស់លោកនឹងធ្វើការលុកលុយចូលទៅក្នុងទីផ្សារអឺរ៉ុបម្តងទៀតនៅក្នុងខែមករានេះដើម្បីស្វែងរកកីឡាករឆ្នើមនិងមានសមត្ថភាព។ The Goal ដែលបានចេញផ្សាយអត្ថបទនេះបានអះអាងថា តាមផែនការក្លឹបនៅលីគកំពូលអារ៉ាប់មួយនេះ នឹងត្រៀមកញ្ចប់ថវិកាចំណាយដ៏ធំមួយ នៅខែមករាខាងមុខនេះដើម្បីធ្វើឲ្យបាននូវកុងត្រាសំខាន់ៗ បន្ថែមជាច្រើនទៀត។ គួរឲ្យដឹងដែរថាលោក Gerrard ទើបតែបានចូលរួមជាគ្រូបង្វឹករបស់ក្លឹប Al Ettifaq កាលពីរដូវក្តៅកន្លងមកហើយជាលទ្ធផលលោកបាននាំយកកីឡាករសំខាន់ៗមិនធ្លាប់មានមួយចំនួនមកដល់ក្លឹបដូចជាកីឡាករ Jordan Henderson...