បច្ចេកវិទ្យា
ទួរគីបិទបណ្ដាញសង្គមអ៊ីស្តាក្រាម ដោយមិនផ្ដល់មូលហេតុ
អាជ្ញាធរបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធទំនាក់ទំនងទួរគី បានប្រកាសបិទបណ្ដាញសង្គមអ៊ីនស្តាក្រាម (Instagram) ដោយមិនបានផ្ដល់មូលហេតុផ្លូវការ។ កាលពីថ្ងៃសុក្រកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុករបស់ប្រទេសទួរគីបានចេញផ្សាយថា៖ «Instagram.com ត្រូវបានបិទ ដោយសេចក្ដីសម្រេចចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤»។ ប្រជាជនទួរគី ៥០លាននាក់ ចំណោម ៨៥លាននាក់កំពុងតែប្រើប្រាស់បណ្ដាញសង្គមនេះ។ ការបិទបណ្ដាញនេះ អាជ្ញាធរទួរគីមិនបានបញ្ជាក់ពីមូលហេតុ ឬ រយៈកាលកំណត់នៃការបិទនេះទេ។ យ៉ាងណាមិញ បើយោងតាមកាសែត...