ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិអាមេរិក និយាយថា ប្តេជ្ញារក្សាចំណងមិត្តភាព ជាមួយចិន
បរទេស៖រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា លោកប្តេជ្ញាមានចំណងមិត្តភាពដ៏អំណោយផលល្អជាមួយប្រទេសចិន និងធ្វើការងារលើឧបសគ្គរួម ក្នុងខណៈលោកបង្ហាញចក្ខុវិស័យរបស់លោក សម្រាប់ចំណងមិត្តភាពជាមួយទីក្រុងប៉េកាំង ដែលបានធ្លាក់ចុះដាក់លំដាប់ទាប់បំផុតក្នុងរយៈពេលជាច្រើនទសវត្ស។ សហរដ្ឋអាមេរិក សម្រាប់រយៈពេលជាច្រើនឆ្នាំកន្លងមក បានដាក់ការទប់ទល់ជាមួយប្រទេសចិន ជាចំណុចដ៏សំខាន់នៃគោលនយោបាយសន្តិសុខជាតិ ហើយរដ្ឋបាលលោក បៃដិន បានហៅការប្រកួតប្រជែងជាមួយចិន ថាជាការសាកល្បងភូមិសាស្ត្រនយោបាយដ៏ធំបំផុតក្នុងសតវត្សនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World...