បច្ចេកវិទ្យា
កង្វះបន្ទះឈីប បង្ខំឲ្យក្រុមហ៊ុន GM “General Motors” ផ្អាកផលិតកម្មនៅរោងចក្រ Indiana
DETROIT៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន General Motors កំពុងបិទរោងចក្រផលិតរថយន្ត Pickup របស់ខ្លួននៅទីក្រុង Fort Wayne រដ្ឋ Indiana រយៈពេល២សប្តាហ៍នៅខែក្រោយនេះ ដោយសារក្រុមហ៊ុននេះខ្វះបន្ទះឈីបកុំព្យូទ័រ។ ឧស្សាហកម្មរថយន្តបន្តប្រឈមមុខនឹងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ច្រើនជាងមួយឆ្នាំ បន្ទាប់ពីកង្វះខាតបន្ទះឈីបសកលបានលេចឡើងជាលើកដំបូងនៅចុងឆ្នាំ ២0២0។ ក្រុមហ៊ុន GM បាននិយាយថា ការផ្គត់ផ្គង់បន្ទះឈីបមានភាពប្រសើរឡើងក្នុងអំឡុងពេល៣ខែដំបូងនៃឆ្នាំនេះបើធៀបនឹងឆ្នាំ ២0២១...