បច្ចេកវិទ្យា
បញ្ហាបន្ទះឈីបលើទីផ្សារពិភពលោក នឹងបន្តខ្វះខាតកាន់តែអាក្រក់ឡើង
បរទេស៖ យោងតាមការចេញផ្សាយរបស់ The Global Times កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានរាយការណ៍ថារដ្ឋាភិបាលនៃប្រទេសរុស្សី ដែលបានដាក់ការរឹតត្បិតយ៉ាងខ្លាំងចំពោះផលិត ហ្គាសដែលប្រើប្រាស់នៅក្នុងផលិតកម្មផលិតបន្ទះ ឈីបនោះនឹងធ្វើឲ្យទីផ្សារបន្ទះឈី បកាន់តែខ្វះខាតនិងទទួលរងភាពធ្ងន់ធ្ងរកាន់ តែអាក្រក់ឡើងជាមិនខាន។ លោក Xiang Ligang ប្រធានផ្នែកព័ត៌មាននៃកិច្ចការងារប្រើប្រាស់ របស់ពលរដ្ឋដែលមានទីតាំងស្ថិត នៅក្នុងទីក្រុងប៉េកាំង បានថ្លែងប្រាប់អ្នកសារព័ត៌មានថាការរឹត ត្បិតរបស់រុស្សីគឺពិតជាអាចធ្វើឲ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះផលិតកម្មផលិតបន្ទះ ឈីបរបស់ចិនផងដែរ។ គួរឲ្យដឹងដែរថាចិនគឺជាប្រទេសដែលជាអ្នកប្រើប្រាស់និងទិញ...