សុខភាព និង ផ្លូវភេទ
វិធីកម្ចាត់មុន យ៉ាងមានប្រសិទ្ធិភាព
មុនគឺជាបញ្ហាដែលតែងតែ កើតឡើងនៅលើស្បែក ជាពិសេសស្បែករបស់យុវវ័យ មិនថាបុរសឬស្រ្តីនោះទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកជំនាញនឹងប្រាប់ថា អ្នកអាចកំចាត់បញ្ហានេះបាន ប្រសិនបើអ្នកចេះថែទាំស្បែកឲ្យបានល្អ។ មូលហេតុដែលនាំឲ្យកើតមុនៈវាកើតឡើងដោយសារតែ អ័រម៉ូនភេទនៅក្នុងរាងកាយ ជុំរុញឲ្យក្រពេញខ្លាញ់ ផលិតខ្លាញ់ចេញមកខ្លាំងពេក ហើយមិនអាចជំរុះកោសិកាស្បែក ដែលងាប់ៗចោលបាន។ មូលហេតុដែលធ្វើឲ្យស្បែកមានបញ្ហាគឺ ភាពតានតឹង ការមានរដូវ ការមានផ្ទៃពោះ ការប្រើប្រាស់ថ្នាំឬបញ្ហាតំណពូជ។ ជាមួយគ្នានេះដែរ មានអ្នកមួយចំនួនជឿថា សូកូឡា...